កម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ ឃាត់ខ្លួនមនុស្សចំនួន ២៥នាក់ ជាជនជាតិចិន ជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) និងស្នាក់នៅគ្មានលិខិតឆ្លងដែន ឯកសារពាក់ព័ន្ធត្រឹមត្រូវ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ យោងតាម​រដ្ឋបាលខេត្តព្រះសីហនុ​ បានឱ្យដឹងថា​ ដោយ​អនុវត្តតាមការណែនាំរបស់លោក អភិបាល នៃគណៈអភិបាលខេត្ត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានចុះធ្វើរដ្ឋបាលចំហទីតាំងផ្ទះល្វែងចំនួន ១០ទីតាំង បានរកឃើញសម្ភារ និងវត្ថុជាឧបករណ៍អេឡិចត្រូនិចជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ព្រមទាំងរកឃើញជនបរទេសស្នាក់នៅពុំមានលិខិតឆ្លងដែនត្រឹមត្រូវ ស្ថិតនៅភូមិ៥ សង្កត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានសម្រេចដកហូតវត្ថុតាងរួមមាន៖
– កុំព្យូទ័រយួរដៃ ចំនួន ៣០គ្រឿង
– ទូរស័ព្ទដៃចំនួន ៨៥គ្រឿង

ជាមួយគ្នានោះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ២៥នាក់ ស្រី០២នាក់ ជាជនជាតិចិន ក្នុងនោះជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ចំនួន ១៤នាក់ ស្រី ០២នាក់ និង១១នាក់ទៀតស្នាក់នៅគ្មានលិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធត្រឹមត្រូវ។

...

បច្ចុប្បន្ន ជនសង្ស័យទាំង ២៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ដោយ​៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print