រកសុីមិនស្មោះត្រង់! យកផ្លែឈេីលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយៈពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមចាប់ខ្លួនផ្ញេីអាជីវករផ្សារដើមគ

ចែករំលែក៖

​   ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ខណៈដែលបុរសម្នាក់ត្រូវបានម្ចាស់បំណុល២នាក់ប្តីប្រពន្ធជាជនជាតិចិនតាមចាប់ខ្លួនដល់ផ្សារដើមគបន្ទាប់ពីទិញផ្លែឈើយកទៅលក់បន្តរយៈពេល១ឆ្នាំគិតជាទឹកប្រាក់១២ម៉ឺនដុល្លារមិនព្រមទូទាត់លុយឲ្យ​ ។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅ ចំណុចផ្សារដើមគ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសជាជនឆបោក(ជនសង្ស័យ)បានរកសុីលក់ដូរផ្លែឈើនៅផ្សារដើមគ ហើយក៏ទៅទិញផ្លែឈើនោះពីប្តីប្រពន្ធ២នាក់ជាជនជាតិចិននៅខេត្តព្រះសីហនុយកមកលក់បន្តនៅផ្សារដើមគ។ ក្រោយពីទិញអស់រយៈពេល១ឆ្នាំគិតជាទឹកប្រាក់ចំនួន១២មុឺនដុល្លារ ដោយបុរសជនឆបោករូបនោះមិនព្រមទូទាត់សងប្រាក់ ហើយព្យាយាមរត់គេចខ្លួនទាក់ទងតាមទូរស័ព្ទក៏មិនចូល លុះមកដល់វេលាកើតហេតុខាងលើដោយប្តីប្រពន្ធ២នាក់រួមមានបុរសម្នាក់ទៀតជាជនជាតិខ្មែរតាមមកចាប់បាននៅចំណុចផ្សារដើមគតែម្តង។

...

បន្ទាប់ពីឃាត់ខ្លួនបុរសជាជនឆបោករួចក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកឃាត់ជនឆបោក(ជនសង្ស័យ)ខាងលើយកទៅប៉ុស្តិ៍នគរបាលសង្កាត់ផ្សារដើមគដេីម្បីសួរនាំនិងចាត់ការបន្តតាមនីតិវិធីច្បាប់៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print