សមត្ថកិច្ចខេត្តមណ្ឌលគិរី បង្ក្រាបករណីគ្រឿងញៀននៅក្រុងសែនមនោរម្យ ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ និងដកហូតវត្ថុតាងមួយចំនួន

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចុះប្រតិបត្តិការ ស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើ ប្រាស់សារធាតុញៀនដោយខុសច្បាប់ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ១៥នាក់ (ស្រី ១នាក់) ព្រមទាំងដកហូតវត្ថុតាង និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

 

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅចំណុចខាងក្រោយវត្តសែនមនោរម្យ ស្ថិតក្នុងភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

 

ការចុះបង្ក្រាបករណីបទល្មើសគ្រឿងញៀននេះ បានធ្វើឡើងដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង លោកគង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងមានការចង្អុលបង្ហាញ និងបទ បញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី។

 

ក្នុងប្រតិបត្តិការប្រកួតដោយលទ្ធផលនេះ គឺមានការសហការរួមគ្នា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍និងតម្រួតបទបញ្ជា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ និងប៉ុស្តិ៍នគរបាលរដ្ឋបាលមនោរម្យ។

 

បច្ចុប្បន្ន ជនសង្ស័យទាំង ១៥នាក់ រួមជាមួយវត្ថុតាង និងឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀន ត្រូវបានកម្លាំងជំនាញសាកសួរ និងកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print