តស់! មកសៀមរាប ស្វែងរកទីតាំងនេះ និងផ្តិតយករូបភាពស្អាតៗទុកជាអនុស្សាវរីយ៍ ដ៏សម្រស់នារដូវបៃតងនៅប្រាសាទបាភួ នៅទឹកដីអង្គរ

ចែករំលែក៖

ខេត្តសៀមរាប៖ នៅពេលរដូវភ្លៀងធ្លាក់មកដល់ ដែនដីប្រវត្តិសាស្ត្រនៃរមណីយដ្ឋានអង្គរបានផ្លាស់ប្តូរមុខមាត់ថ្មី ដោយធម្មជាតិស្រស់បំព្រង។ ក្នុងចំណោមប្រាសាទបុរាណទាំងអស់ ប្រាសាទបាភួន បានលេចធ្លោឡើងជាមួយនឹងសម្រស់ដ៏ស្រស់ត្រកាល នារដូវបៃតងនេះ ផ្តល់ជូននូវទិដ្ឋភាពប្រកបដោយភាពស្ងប់ស្ងាត់ រ៉ូមែនទិក និងពោរពេញដោយថាមពលជីវិត។

 

សម្រស់ផ្ការាំងពណ៌ក្រហមឆ្អិនឆ្អៅជាចំណុចពិសេសដែលទាក់ទាញបេះដូងភ្ញៀវទេសចរ ដើមរាំងទឹក ដែលកំពុងរីកផ្ការាយប៉ាយពណ៌ក្រហមស្រស់។ ស្រទាប់ផ្ការាំងទាំងនោះបានជ្រោះជ្រុះគ្របដណ្តប់លើផ្ទៃទឹកថ្លាឈ្វេង បង្កើតបានជាទស្សនីយភាព “ព្រំផ្កាពណ៌ក្រហម” អណ្តែតលើផ្ទៃទឹក ឆ្លុះបញ្ចាំងជាមួយពន្លឺព្រះអាទិត្យយ៉ាងអស្ចារ្យ អ្នកទេសចរយ៉ាងច្រើនកុះករបាននាំគ្នាទៅថតរូបភាពនាថ្ងៃចុងសប្តាហ៍។

 

ការធ្វើដំណើរឆ្លងកាត់ស្ពានថ្មវែងឆ្ពោះទៅកាន់តួប្រាសាទបាភួន នាអំឡុងពេលនេះ មិនត្រឹមតែធ្វើឱ្យយើងបានឈ្វេងយល់ពីស្នាដៃស្ថាបត្យកម្មដ៏កំពូលនៃបុព្វបុរសខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្រូបយកខ្យល់អាកាសបរិសុទ្ធ និងទស្សនាផ្ទាំងទស្សនីយភាពធម្មជាតិដែលពិបាកនឹងស្វែងរកកន្លែងណាប្រៀបផ្ទឹមបាន។ នៅក្នុងថ្ងៃសៅរ៍ អាទិត្យ កន្លងមកនេះ យើងសង្គេតឃើញថា ភ្ញៀវទេសចរជាតិយ៉ាងច្រើនមកពីគ្រប់ទីទិសទី បានមកលេងរមណីយដ្ឋានអង្គរនារដូវបៃតងនេះ៕ដោយ៖តារា

...

រូបភាព៖ក្រសួងទេសចរណ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print