ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ និងសម្ដេចធិបតី ជុំវិញការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានជំងឺនិងមានប័ណ្ណក្រីក្រ ប៉ុន្តែគ្មានសោហ៊ុយធ្វើដំណើរ និងហូបចុក ក្រុមការងារមនុស្សធម៌សម្ដេច តេជោ-ធិបតី រួមនិងរដ្ឋបាលខេត្តកំពង់ចាមបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច តេជោ និងសម្ដេចធិបតី ចែកជូនដល់លោកយាយ អ៊ុក អូន អាយុ៦៧ឆ្នាំ រស់នៅភូមិស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលលោកយាយមានជំងឺភ្នែកនិងលើសឈាមនិងមានជីវភាពខ្វះខាតដើម្បីមកសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោ សន្តិភាព។
ក្រោយព្យាបាលបានធូរស្រាល និងបានត្រឡប់ទៅផ្ទះវិញ លោកយាយបានគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចធិបតី ដែលសម្ដេចទាំងទ្វេកំពុងនឿយហត់បំផុតក្នុងកិច្ចការប្រទេសជាតិ ក៏សម្ដេចនៅឆ្លៀតពេលយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានជីវភាពខ្វះខាត៕
ដោយ ៖ សិលា
...










