សមត្ថកិច្ច ខេត្តស្វាយរៀង រកឃើញ ជនសង្ស័យសរុបចំនួន ១៩ នាក់ (ស្រី ៣ នាក់) ជាជនជាតិ វៀតណាម ពាក់ព័ន្ធ ករណី សង្ស័យ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ២ ទីតាំងនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង:សមត្ថកិច្ច ខេត្តស្វាយរៀង រកឃើញ ជនសង្ស័យសរុបចំនួន ១៩ នាក់ (ស្រី ៣ នាក់) ជាជនជាតិ វៀតណាម ពាក់ព័ន្ធ ករណី សង្ស័យ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ២ ទីតាំងនៅក្រុងបាវិត។

សមត្ថកិច្ចខេត្តស្វាយរៀងបានអោយដឹងថា នាថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដឹកនាំដោយលោក​ ម៉ែន​ ចាន់រ៉ា​ អភិបាល នៃគណៈអភិបាលក្រុងបាវិត បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត​ ដឹកនាំដោយលោក​ ម៉ែន​ អេង​ អភិបាលរងខេត្ត​ ដោយមានការសម្របសម្រួលពីលោកស្រី​ ពៅ​ ទេវី​ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះបង្រ្កាប ទីតាំងសង្ស័យករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ២ ទីតាំង ស្ថិតនៅផ្លូវវត្តឡុក ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត។ 

ក្នុងនោះ សមាសភាពចូលរួម រួមមាន លោក​ស្នងការរងនគរបាលខេត្ត លោកនាយការិ. ប្រឆាំងបទល្មើសបច្ចេកវិទ្យា លោកអភិបាលរងក្រុង លោក​អធិការរងក្រុង លោក​នាយករងរដ្ឋបាលក្រុង លោកនាយសេនាធិការ អ.ហ ក្រុង និងមេភូមិបាវិតកណ្ដាលជាច្រើននាក់ផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជាលទ្ធផល ក្រុមការងារបានរកឃើញ ជនសង្ស័យសរុបចំនួន ១៩ នាក់ (ស្រី ៣ នាក់) ជាជនជាតិ វៀតណាម និងវត្ថុតាងរួមមាន កុំព្យូទ័រ All in 1  ម៉ូនីទ័រ CPU លិខិតឆ្លងដែន ទូរសព្ទដៃចម្រុះ ទូរសព្ទដៃផ្ទាល់ខ្លួន  និងសម្ភារ មួយចំនួន។

ចំពោះជនបរទេស និងវត្ថុតាងខាងលើ សមត្ថកិច្ចបានបញ្ជូន និងប្រគល់ជូនស្នងការនគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធី ហើយទីតាំងទាំង ២ ខាងលើ ក្រុមការងារសម្រេចបិទសៀលចាបណ្ដោះអាសន្នផងដែរ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print