អ្នកមានការឈឺចាប់ទេ ដើម្បីតែលុយនាំទំនិញចោរឈានពានចូលមកកម្ពុជា ?

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី ១៨ សីហា ២០២៦ កម្លាំងវរសេនាតូចលេខ៥១១ ចំណុះកងពលតូចថ្មេីរជេីងលេខ៥១ សហការជាមួយ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក៨១៥ ចំណុះស្នងការនគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាបបានទឹកដោះគោជូរ Blueberry ចំនួន ៣៥ការ៉ុង នៅភូមិអូរស្រឡៅ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ នេះជាការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការ យោធភូមិភាគទី៥ បានបញ្ជាក់នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ។

សូមបញ្ជាក់ថា ឈ្មួញដែលលួចនាំទំនិញចោរសៀមចូល ស្មើនឹងជនក្បត់ជាតិ ដែលគ្មានការឈឺចាប់ទាល់តែសោះ ពីផ្ទះទី២នេះ បានរំលោភបំពានឈ្លានពានទឹកដីយើង បំផ្លាញផ្ទះសម្បែង វត្តអារាម មន្ទីរពេទ្យ សាលារៀន ។ល។ ដែលយើងជាខ្មែរមិនអាចបំភ្លេចបាន ៕ 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print