ឃាត់ខ្លួនក្រុមអ្នករត់កង់បីទំនើង៧នាក់ បន្ទាប់ពីបើកឆាក ប្រយុទ្ធគ្នា នៅក្នុងក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានបន្តស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសផ្សេងៗជាបន្តបន្ទាប់ ។

 

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានបង្ក្រាបករណី ករណីហិង្សាដោយចេតនា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ និងវត្ថុតាងពាក់ព័ន្ធមួយចំនួន ។

 

ដោយឡែក ចំពោះភាគីមួយចំនួនដែលពុំមានតម្រុយពាក់ព័ន្ធនឹងបទល្មើស បន្ទាប់ពីការសាកសួរ និងស្រាវជ្រាវ សមត្ថកិច្ចបានធ្វើការអប់រំ ធ្វើកិច្ចសន្យា និងមានអ្នកធានា ឱ្យត្រឡប់ទៅលំនៅឋានវិញ ដោយមានការឯកភាពពីថ្នាក់ដឹកនាំ និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

 

បច្ចុប្បន្ន ជនសង្ស័យដែលពាក់ព័ន្ធ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលា ដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print