សូមស្វាគមន៍នាវាល្បាតរបស់អង់គ្លេស HMS Tamar មកកាន់ប្រទេសកម្ពុជា!

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នាវាល្បាតរបស់អង់គ្លេសដែលមានឈ្មោះថា HMS Tamar បានចូលមកសំចតនៅមូលដ្ឋានសមុទ្ររាមរបស់កម្ពុជាហើយនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២០ ខែសីហានេះ ខណៈនាវានេះនឹងចូលសំចតរយៈពេល៨ថ្ងៃ ដោយ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងទឹកកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

សូមបញ្ជាក់ថា ៖ នាវាល្បាតឈូងសមុទ្រ HMS Tamar របស់កងទ័ពជើងទឹកព្រីតថេន បានមកដល់ប្រទេសកម្ពុជា ដែលជាដំណើរទស្សនកិច្ចលើកទី៣របស់កងទ័ពជើងទឹកព្រីតថេនមកកាន់កម្ពុជា ចាប់តាំងពីឆ្នាំ ២០២៣។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ HMS Tamar នឹង៖

⚓ ហ្វឹកហ្វឺនរួមជាមួយកងទ័ពជើងទឹកកម្ពុជា
🤝 ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងការផ្លាស់ប្តូរជំនាញរវាងកម្ពុជា និងចក្រភពអង់គ្លេស
🌏 គាំទ្រកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។

បើតាមឧត្តមនាវីឯក សំ សុខា មេបញ្ជាការរងកងទ័ពជើងទឹកកម្ពុជា បានឲ្យដឹងថា ក្នុងអំឡុងពេលសំចតនេះកងទ័ពជើងទឹករបស់កម្ពុជា និងអង់គ្លេសនឹងមានកម្មវិធីហ្វឹកហ្វឺនរួមគ្នា ស្តីពីការសង្រ្គោះគ្រោះមហន្តរាយបឋមនៅលើនាវា និងការលេងកីឡារួមគ្នាដើម្បី បង្កើនភាពស្និតស្នាលរបស់កងទ័ពនៃប្រទេសទាំងពីរ រួមទាំងកម្មវិធីជាច្រើនទៀតផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print