សមត្ថកិច្ចបង្រ្កាបករណីប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចសម្រាប់ជក់ (Vape)នៅក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង÷ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៦:៣០នាទី នៅចំណុចម៉ាត យីហោ ផ្កាច័ន្ទ ភូមិរំចេក៤ សង្កា​ត់រតនៈ ខេត្ត-ក្រុងបាត់ដំបង លោកវរសេនីយ៍ឯក​ សុខ​ និមល​ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​ដោ​យមានលោកវរសេនីយ៍​ទោ​ ប៉ាន​ ចាន់​រិទ្ធ​ ជានាយការិយា​ល័​យ​ដឹកនាំកម្លាំងការិយាល័យជំនាញ នេះបានចុះប្រតិបត្តិការ បង្ក្រាបបានករណីប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចសម្រាប់ជក់ (Vape​) ០១ ករណី ក្នុងបទល្មើសជាក់​ស្តែង និងនាំខ្លួនអ្នកប្រើប្រាស់ចំនួន០៥​នាក់ស្រី០១នាក់​ដែលកំពុងអង្គុយជុំគ្នានៅក្នុងទីតាំងម៉ាតខាងលេីមកកាន់ស្នងការដ្ឋាន​ដេីម្បីសាក​សួរ​ក្នុងនោះភ្ជាប់ជាមួយរួមមាន៖

-ឧបករណ៍អេឡិចត្រូនិចសម្រាប់ជក់ (Vape) ចំនួន ០១ដើម ។
-ទូរស័ព្ទដៃចំនួន ០៤គ្រឿង និង ម៉ូតូ ០៣គ្រឿង។

បន្ទាប់ពីការសាកសួរសមត្ថកិច្ចបានហៅអាណាព្យាបាលរបស់គេមកធានា ឱ្យធ្វេីកិច្ចសន្យាបញ្ឈប់ការប្រេីប្រាស់ឧបករណ៍នេះជាបន្តទៀតនិងអនុញ្ញាតឱ្យវិលទៅលំនៅដ្ឋានវិញ។

ក្នុងនាមសមត្ថកិច្ចនគរបាលសូមរំលឹកដល់បងប្អូនម្ចាស់ទីតាំង​ លក់ដូរ​ ឬធ្វេីអាជីវកម្ម​ សេវាកម្មផ្សេងៗ​សូ​មចូលរួមជាមួយសមត្ថកិច្ចក្នុងការអប់រំណែនាំកុំឱ្យមាន ការប្រមូលផ្តុំប្រេីប្រាស់បារី (Vape)ដូចខាងលេី​ នៅ​ទីតាំងរបស់ខ្លួន​ ដេីម្បីចៀស​វាងការប៉ះពាល់ដល់ទីតាំងអាជីវកម្មរបស់ខ្លួន​ក្នុងពេលសមត្ថកិ​ច្ចចុះបង្រ្កាប និងស្នេីឱ្យយុវជនដែលកំពុងប្រេីប្រា​ស់បារីអេឡិចត្រូនិច​ (Vape​)​ សូមបញ្ឈប់សកម្មភាព​នេះបន្តទៀត​ ដេីម្បីអនាគតផ្ទាល់ខ្លួន​និងដេីម្បីសង្គមជាតិ​យេីងទាំងមូល៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print