គណៈអភិបាលស្រុកចិត្របុរី ដឹកនាំក្រុមការងារ និងអាជ្ញាធរឃុំបុសលាវ បានចុះជួបសំណេះសំណាលផ្ទាល់តាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់

ចែករំលែក៖

ខេត្តក្រចេះ ៖ លោក យិន វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកចិត្របុរី បានបន្តដឹកនាំក្រុមការងារ និងអាជ្ញាធរឃុំបុសលាវ បានចុះជួបសំណេះសំណាលផ្ទាល់តាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ និងបានបន្តពិនិត្យស្ថានភាពទឹកជំនន់ប៉ះពាល់លើសាលារៀន នៅក្នុងមូលដ្ឋានឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ។

ក្នុងឱកាសនោះដែរលោកអភិបាល បានណែនាំអោយបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនអោយចៀសផុតពីជំងឺផ្សេងៗ ដែលបណ្តាលមកពីការខ្វះអនាម័យ ជាពិសេសត្រូវប្រយ័ត្នក្មេងតូចៗ និងមនុស្សចាស់ដែលងាយគ្រោះថ្នាក់ដោយសារលង់ទឹក និងត្រូវប្រុងប្រយ័ត្នការពារខ្លួនពីសត្វអាសិរពិសនានា។

ព្រមជាមួយគ្នានេះ លោកអភិបាល ក៏បានជួបសំណេះសំណាលជាមួយសហគមន៍ផលិតបាយក្ដាំង នៅក្នុងមូលដ្ឋានឃុំបុសលាវផងដែរ ដែលសហគមន៍នេះ ស្ថិតក្នុងការងារជំរុញ និងគាំទ្រសកម្មភាពអាជីវកម្មកម្រិតសហគមន៍ នៃក្រុមការងារជំរុញចលនាភូមិមួយ ផលិតផលមួយ ៕

ប្រភព ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print