ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគាស់ផ្ទះប្រជាពលរដ្ឋចូលលួចទ្រព្យសម្បត្តិ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ មន្ត្រីនគរបាលស្រុកសាមគ្គីមុនីជ័យបានអត់ដឹងនៅព្រឹកថ្ងៃទី២៤ ខែសីហានេះថា ដោយអនុវត្តតាមការដឹកនាំបញ្ជា ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សាវ សុភក្តី អធិការ នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យនៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៦ នៅភូមិត្រពាំងមាន ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ មានករណីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋមួយកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញណ បានធ្វើសកម្មភាពចូលគាស់លួចទ្រព្យ សម្បត្តិនៅផ្ទះរបស់ឈ្មោះ គិរីវុឌ្ឈ សិលា ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ អស់លុយចំនួន១លាន៥២មុឺនរៀលនិងរុះរើឥវ៉ាន់នៅក្នុងផ្ទះជនរងគ្រោះទៀតផង។

 

តាមការឱ្យដឹងពីម្ចាស់ផ្ទះ នៅមុនពេលកើតហេតុមានប្រជាពលរដ្ឋរាយការណ៍ប្រាប់ថា ឃើញជនសង្ស័យឈ្មោះ វ៉ាន់ ផានិត (វ័ន) ភេទប្រុស អាយុ២១ ឆ្នាំ រស់នៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ជាមុខសញ្ញាចាស់ដែលធ្លាប់ចូលធ្វើសកម្មភាពគាស់ផ្ទះកើត ហេតុខាងលើ ជិះម៉ូតូក្រវែលនៅផ្ទះកើតហេតុខាងលើ។

 

បច្ចុប្បន្នជនរងគ្រោះម្ចាស់ផ្ទះបានដាក់ពាក្យបណ្តឹង ប្តឹងទៅលើជនសង្ស័យអោយសមត្ថកិច្ចតាមរកចាត់ការតាមផ្លូវច្បាប់។

 

ប្រភពបន្ថែមថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០.៣០នាទីកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ឈ្មោះ វ៉ាន់ ផានិត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ។

 

ជនសង្ស័យសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់ផ្ទះរបស់ជនរងគ្រោះពិតប្រាកដមែន ដោយឈ្មោះខន សុភណ្ឌ ភេទប្រុស អាយុ២៦ឆ្នាំ ភូមិកោះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។ ជាអ្នកចូលទៅធ្វើ សកម្មភាពគាស់ផ្ទះ ចំណែករូបគេជាអ្នកនៅចាំមើលផ្លូវពីក្រោយផ្ទះ ។ ពេលធ្វើសកម្មភាពរួចរូបគេនិងបក្ខពួកបានយកលុយទៅទិញថ្នាំជក់និងដើរចាយសុីផឹកជាមួយគ្នាអស់។

+វត្ថុតាងរួមមាន: កាំបិទតាំងតោ១.ដងចបជីកដែក១និងម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ ។

 

ករណីខាងលើនេះជំនាញកំពុងសាកសួរនិងកសាងសុំណំរឿងនិងចាត់ការតាមនីតិវិធីបន្ត ។

 

សមត្ថកិច្ចស្រុកសាមគ្គីមុន្នីជ័យសូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយសមត្ថកិច្ច ប្រសិនបើមានការសង្ស័យ ឬឃើញសកម្មភាពខុសច្បាប់ សូមរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីចាត់វិធានការទាន់ពេលវេលា៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print