នគរបាលបញ្ជូនជនសង្ស័យ៨នាក់ទៅសាលាដំបូងខេត្ត ករណីកាប់ដើមត្នោតអាយុកាល១៧០ឆ្នាំ អស់ច្រើនដើមនៅស្រុកកំពង់ត្រាច

ចែករំលែក៖

ខេត្ត​កំពត​ ៖ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តកំពត នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៦ បាន​បញ្ជូន​ជនសង្ស័យ​៨​នាក់​ទៅ​សាល​ដំបូង​ក្រោម​បទ​ធ្វើ​ឲ្យ​ខូច ខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដើម្បី​ចាត់ការ​តាម​នីតិវិធី​ពាក់ព័ន្ធ​នឹង​ករណី​កាប់​រំលំ​ដើម​ត្នោត​៧​ដើម​មាន​អាយុកាល​១៧០​ឆ្នាំ ស្ថិត​ក្នុងស្រុក​កំពង់ត្រាច​។

មន្ត្រី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​បាន​ប្រាប់​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៦​ថា កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​៨​នាក់​ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី​ទូក​មាស ទៅ​តុលាការខេត្ត​ បន្ទាប់​ពី​សាកសួរ និង​កសាង​សំណុំរឿង​រួចរាល់ ក្រោម​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។

ជនសង្ស័យ​ទាំងនេះ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​កាប់​រំលំ​ដើម​ត្នោត​ចំនួន​៧​ដើម​ស្ថិត​ក្នុងភូមិ​ព្រៃ​ទប់ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច កាលពី​ថ្ងៃ​ទី​១៧-១៨ ខែសីហា ឆ្នាំ​២០២៦​កន្លង​ទៅ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំងនោះ រួម​មាន ១-ឈ្មោះ ប៉ុ​ល ចំរុង ភេទ​​ប្រុស អាយុ ៤២​ឆ្នាំ​, ២-ឈ្មោះ ព្រហ្ម ចាន់​ថវិកា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ​, ៣-ឈ្មោះ គី វាសនា ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ​, ៤-ឈ្មោះ ជឹ​ម រតនា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ​, ៥-ឈ្មោះ ជិន ចំណាប់ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ​, ៦-ឈ្មោះ រ៉េ​ត ចិន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ​, ៧-ឈ្មោះ ខៀវ សុ​ណា ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ​ និង​៨-ឈ្មោះ នឹម ណា​ក់ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ​។ កា​រស​ម្រ​ច​យ៉ាងណា​មិន​ទាន់​ដឹង​នៅឡើយ ដោយ​ពេញ​មួយ​ថ្ងៃ​ទី​២៣ ខែសីហា​នេះ តំណាង​អយ្យការ​បាន និង​កំពុង​ដំណើរការ​សាកសួរ​។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​១៧-១៨ ខែសីហា ឆ្នាំ​២០២៦ បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី​ទូក​មាស​បាន​កាប់​រំលំ​ដើម​ត្នោត​អម​សងខាង​ផ្លូវ​ចូល​វត្ត​អង្គ​ជុំ​ព្រៃ​ទប់ ក្នុងភូមិ​ព្រៃ​ទប់ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ដែល​មាន​អាយុកាល​ជាង​១០០​ឆ្នាំ​អស់​ចំនួន​៧​ដើម បន្ទាប់​ពី​ទូល​ព្រះសង្ឃ​១អង្គ​ថា សុំ​លះ​មែកឈើ​ដើម្បី​រាយ​ខ្សែភ្លើង​។ ឃើញ​បែប​នោះ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​គណៈ​កម្មការ​វត្ត​បាន​សំណូមពរ​លោក​មេឃុំ​ឲ្យ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ការ​សម្របសម្រួល​លើក​ដំបូង​មិន​ទទួល​បាន​លទ្ធផល​ទេ ដោយ​តំណាង​ក្រុមហ៊ុន​ដែល​ចូលរួម​ដោះស្រាយ​ពុំ​ទទួលខុសត្រូវ​។ លុះ​ពេល​ជួប​ដោះស្រាយ​លើក​ទី​២ នា​រសៀល​ថ្ងៃ​ទី​២០ ខែសីហា ក៏​នៅ​តែ​បដិសេធ ដោយ​អះអាង​ថា​ ក្រុមហ៊ុន​មានច្បាប់​អនុញ្ញាត​ពី​រា​រដ្ឋាភិបាល និង​គ្មាន​គោលការណ៍​អ្វី​ពាក់ព័ន្ធ​សំណង​ទេ ហើយ​ថែម​ទាំង​ប្រើ​អាកប្បកិរិយា និង​ពាក្យ​សម្តី​មិន​សមរម្យ​ក្នុង​ពេល​សម្របសម្រួល​ទៀត​ផង​។

ផ្តោត​លើ​សកម្មភាព​ទាំងនោះ ដោយ​មាន​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ​ខេត្ត កម្លាំង​នគរបាល​ស្រុក​កំពង់ត្រាច​ក៏​សម្រេច​ចុះ​ទៅ​នាំ​ខ្លួន​បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី​ទូក​មាស​៣​នាក់​យក​មក​អធិការដ្ឋាន​តែ​ម្តង​។ តាម​រយៈ​ការ​សួរនាំ សមត្ថកិច្ច​ក៏​ឈាន​ទៅ​ឃាត់​ខ្លួ​ន​ជនសង្ស័យ​៥​នាក់​បន្តបន្ទាប់​បន្ថែម​ទៀត រួច​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ដំណើរការ​បន្ត​៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print