រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថ្លែងអំណរគុណភាគីវៀតណាម បានសហការជាមួយ សមត្ថកិច្ចកម្ពុជា នាំខ្លួន ឆេង ភារុណ មកអនុវត្តច្បាប់នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា បានថ្លែងអំណរគុណចំពោះភាគីវៀតណាម បានសហការជាមួយ សមត្ថកិច្ចកម្ពុជា ដើម្បីនាំខ្លួនបុគ្គលឈ្មោះ ឆេង ភារុណ មកអនុវត្តច្បាប់នៅប្រទេសកម្ពុជា។

បុគ្គលឈ្មោះ ឆេង ភារុណ បានរត់គេចខ្លួនទៅប្រទេសវៀតណាម បន្ទាប់ពីបានបង្កហិង្សានៅហាងមួយកន្លែង ក្នុងរាជធានីភ្នំពេញ។ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ច បាននាំខ្លួន ឆេង ភារុណ ពីទឹកដីវៀតណាម យកមកស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់។

តាមរយៈបណ្ដាញសង្គមការងារផ្លូវការ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោកអភិសន្ដិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកម្លាំងរបស់នាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអនុវត្តការងារជំនាញ និងនីតិវិធី សហការជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិ បាវិត ជាពិសេសជាមួយនឹងនគរបាលវៀតណាម ទទួល និងនាំខ្លួនឈ្មោះ ឆេង ភារុណ មកអនុវត្តច្បាប់នៅកម្ពុជា។

ទន្ទឹមនឹងនេះ លោក​អភិសន្ដិបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីវៀតណាម ទាំងថ្នាក់ដឹកនាំនគរបាល រហូតដល់មន្ត្រីនគរបាលជំនាញ ដែលបានសហការការងារជំនាញនិងសម្របសម្រួលនីតិវិធីលើករណីនេះ យ៉ាងជោគជ័យ។

...

ជាថ្មីម្តងទៀត រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទទូចម្តងហើយម្តងទៀត ត្រូវគ្រប់គ្រងអារម្មណ៍របស់ខ្លួន ឱ្យបាន ជៀសវាងការប្រព្រឹត្តបទល្មើសទាំងកំរោលណាមួយ។ ក៏ប៉ុន្តែប្រសិនបើថ្លោះធ្លោយប្រព្រឹត្ត ត្រូវតែហ៊ានទទួលខុសត្រូវ ជៀសវាងការរត់គេចខ្លួន ព្រោះមិនអាចរត់គេចខ្លួនអស់មួយជីវិតបានទេ ឬត្រូវចូលសារភាពទទួលកំហុសអនុវត្តទោសតាមច្បាប់កំណត់ ដោយពុំចាំបាច់រង់ចាំការអន្ទងពីថ្នាក់ដឹកនាំ ឬអង្គភាពជំនាញណាមួយនោះឡើយ។ តែទោះបីជាយ៉ាងណាក៏ដោយ ការភ្ញាក់ខ្លួន និងការចូលខ្លួនសារភាព គឺជាស្ថានភាពមួយ ដែលមន្ត្រីអនុវត្តច្បាប់នៅតែស្វាគមន៍៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print