ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ក្រាបករណីលួចគ្រប់គ្រងគណនី Telegram ដើម្បីឆបោកប្រាក់។
នាពេលកន្លងមក ទើបកម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រ.ម.ណ ដែលបានលក់គណនីធនាគាររបស់ខ្លួនឱ្យទៅក្រុមឧក្រិដ្ឋជន។ ក្រុមជនខិលខូចបានយកគណនីធនាគារនេះ ទៅធ្វើជាមធ្យោបាយទទួលប្រាក់ពីជនរងគ្រោះ បន្ទាប់ពីធ្វើសកម្មភាព hack និងក្លែងបន្លំគណនី Telegram ដើរបោកប្រាស់ប្រាក់។
នាយកដ្ឋានសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់៖
កុំឱ្យខ្ចី ជួល ឬលក់គណនីធនាគារ និងអត្តសញ្ញាណបណ្ណឱ្យអ្នកដទៃឱ្យសោះ ព្រោះជាអំពើខុសច្បាប់ និងត្រូវប្រឈមមុខនឹងទោសទណ្ឌក្នុងនាមជាអ្នកសមគំនិត។
ប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយផ្ដល់ការងារគ្មានប្រភពច្បាស់លាស់តាមបណ្ដាញសង្គម។
យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា៕
ដោយ៖ ជ្រោយពេជ្រ










