ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ចំណែកម្នាក់ទៀតបានរងរបួសស្រាលខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូបុកគ្នាពេញទំហឹង។
ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១:២៨នាទីថ្ងៃត្រង់ ថ្ងៃអង្គារិ៍ ទី២៥ ខែសីហា ឆ្នាំ២០២៦នេះ ស្ថិតនៅតាមផ្លូវជាតិលេខ២ ទល់មុខហាងលក់ទំនិញ២៥០០(ថ្មី) ក្បែរស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើហេតុបានឲ្យដឹហថា នៅមុនពេលកើតហេតុបុរសម្នាក់ចេញពីទទួលទានស្រា ហើយបានខ្ចីម៉ូតូអ្នករាប់អានគ្នាម៉ាក FINO ស្លាកលេខភ្នំពេញ 1AW-0642 ជិះមកក្រៅ ខណៈពេលកំពុងបត់ឆ្លងបានពាក់កណ្ដាលផ្លូវ ក៏ត្រូវយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីម ស៊េរី២០២៦ ស្លាកលេខភ្នំពេញ 1MD-5117 ក្នុងល្បឿនលឿន(ផ្លូវត្រង់) ជ្រុលទៅបុកជាមួយម៉ូតូ FINO ខាងលេី បណ្ដាលឲ្យបុរសអ្នកបេីកម៉ូតូ FINO របួ-សបោកក្បាលនឹងថ្នល់សន្លាប់ ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះជួយសង្គ្រោះបឋម និងយុវជនម្ចាស់ម៉ូតូហុងដាឌ្រីម របួសស្រាល(មានពាក់មួកសុវត្ថិភាព) ។
ក្រោយពេលកេីតហេតុ នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានចុះទៅបាញ់គំនូសយក មធ្យោបាយ ទាំង២គ្រឿង យកទៅរក្សាទុកបណ្ដោះអាសន្ន នៅស្នាក់ការប៉ុស្តិ៍រង់ចាំដោះស្រាយពេលក្រោយ ៕
ដោយ៖ សីហា សែនសុខ










