បុរសម្នាក់មិនស្រួលខ្លួនឲ្យបងប្អូនដឹកមកដេកបន្ទប់ស្រាប់តែដាច់ខ្យល់ស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាជាងដែកម្នាក់ខណៈកំពុងធ្វេីការស្រាប់តែមិនស្រួលខ្លួនក៏ឲ្យបងប្អូនដឹកមកបន្ទប់ជួលហៅពេទ្យមកពិនិត្យក៏ស្លាប់បាត់ បង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅភូមិ ព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ សឿន វិញ អាយុ ៤០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ភូមិ ព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណេីតនៅភូមិ បន្ទាយស្ទោង ឃុំ បន្ទាយស្ទោង ស្រុក ស្ទោង ខេត្ត កំពង់ធំ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះកំពុងធ្វេីការជាជាងដែកពេលនេះមិនស្រួលខ្លួនក៏ឲ្យបងប្អូនដឹកមកដេកនៅបន្ទប់ជួល បាត់មាត់ក។ បន្ទាប់មកក៏ហៅក្រុមគ្រូរពេទ្យមកពិនិត្យ ទេីបដឹកថាជនរងគ្រោះខ្យល់គរស្លាប់បាត់ទៅហេីយ។

...

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកេីតហេតុធ្វេីកំណត់ហេតុប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print