Manchester City ជះលុយ117លានដុល្លារទិញយកខ្សែបម្រើម៉ារ៉ុក Bouaddi ពី Lille

ចែករំលែក៖

ក្លិប Manchester City បានចុះហត្ថលេខាយកខ្សែបម្រើ Ayyoub Bouaddi ពីក្លិបបារាំង Lille ក្នុងកុងត្រារយៈពេល 5 ឆ្នាំ នេះបើយោងតាមការបញ្ជាក់របស់ក្លិប Premier League កាលពីថ្ងៃពុធ។

ព័ត៌មានលម្អិតអំពីតម្លៃផ្ទេរមិនត្រូវបានបង្ហាញជាផ្លូវការទេ ប៉ុន្តែសារព័ត៌មានអង់គ្លេសបានរាយការណ៍ថា Manchester City បានចំណាយប្រមាណ 86 លានផោន (117 លានដុល្លារ) សម្រាប់កីឡាករវ័យ 18 ឆ្នាំរូបនេះ។

Bouaddi បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖

«សម្រាប់ខ្ញុំ Manchester City គឺជាក្លិបល្អបំផុតនៅលើពិភពលោក។ វាជាក្តីសុបិនដែលខ្ញុំអាចមកទីនេះ និងហៅខ្លួនឯងថាជាកីឡាករ City។ ខ្ញុំបានចំណាយពេលស្ទើរតែពេញមួយជីវិត ដើម្បីខិតខំប្រឹងប្រែងក្លាយជាកីឡាករដែលល្អបំផុត និងឈានដល់កម្រិតខ្ពស់បំផុតក្នុងវិស័យបាល់ទាត់»។

Bouaddi បានបង្ហាញខ្លួន 30 ប្រកួតក្នុង Ligue 1 កាលពីរដូវកាលមុន។ កាលពីឆ្នាំ 2023 គេបានក្លាយជាកីឡាករវ័យក្មេងបំផុតដែលធ្លាប់បង្ហាញខ្លួនឱ្យក្រុមធំរបស់ Lille ដោយមានអាយុត្រឹមតែ 16 ឆ្នាំ។

ខ្សែបម្រើរូបនេះបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ ក្រុមជម្រើសជាតិម៉ារ៉ុកនៅខែឧសភា ហើយត្រូវបានជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិម៉ារ៉ុកសម្រាប់ការប្រកួត World Cup។

គេបានបង្ហាញខ្លួនជាលើកដំបូងក្នុង World Cup ក្នុងការប្រកួតទល់នឹង ប្រេស៊ីល និងបានចាប់ផ្តើមជម្រើសដំបូងក្នុងការប្រកួត 5 ក្នុងចំណោម 6 ប្រកួត របស់ម៉ារ៉ុក ខណៈក្រុមបានឈានដល់វគ្គ 8 ក្រុមចុងក្រោយ។

Manchester City ក៏បានចុះហត្ថលេខាយកខ្សែបម្រើអង់គ្លេស Elliot Anderson ពី Nottingham Forest កាលពីខែមុន ក្នុងតម្លៃដែលត្រូវបានរាយការណ៍ថា 116 លានផោន (158 លានដុល្លារ)។

ក្នុងទីផ្សារដោះដូរកីឡាករបច្ចុប្បន្ន ខ្សែបម្រើ Rodri, Bernardo Silva និង Tijjani Reijnders សុទ្ធតែបានចាកចេញពី Manchester City។

...

ការមកដល់របស់ Bouaddi គឺជាផ្នែកមួយនៃការកសាងតំបន់កណ្តាលថ្មីរបស់ Manchester City ខណៈក្លិបកំពុងពង្រឹងក្រុម បន្ទាប់ពីការចាកចេញរបស់ខ្សែបម្រើសំខាន់ៗជាច្រើន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print