ប្រទេសឈូងសមុទ្រជាប់គាំងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់

ចែករំលែក៖

រដ្ឋឈូងសមុទ្រប្រឈមមុខនឹងជម្រើសដ៏លំបាកមួយ៖ ការគាំទ្រយុទ្ធនាការសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកអាចនាំឱ្យមានការសងសឹកពីអ៊ីរ៉ង់។

ជិតប្រាំមួយខែបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារលើកដំបូងរបស់ពួកគេលើអ៊ីរ៉ង់នៅចុងខែកុម្ភៈ ទីក្រុងវ៉ាស៊ីនតោនបានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួនទៅជាយុទ្ធសាស្ត្រនៃការបង្កើនទណ្ឌកម្ម និងភាពឯកោផ្នែកសេដ្ឋកិច្ច ដោយមានគោលបំណងបង្ខំឱ្យទីក្រុងតេអេរ៉ង់ទទួលយកលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាព។
នាយករដ្ឋមន្ត្រីកាតា ព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al-Thani នឹងយាងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងតេហេរ៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រឹងប្រែងមួយដើម្បីស្ដារកិច្ចចរចាឡើងវិញ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បង្កើនការសម្លុតគំរាមដាក់គ្នាទៅវិញទៅមក ជុំវិញយុទ្ធនាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ទីក្រុងវ៉ាស៊ីនតោនលើតេហេរ៉ង់។
កាតាដែលជាប្រទេសក្បែរខាងអ៉ីរ៉ង់ និងជាសម្ព័ន្ធមិត្តមួយរបស់សហរដ្ឋអាមេរិក បានដើរតួនាទីជាអ្នកសម្របសម្រួលកិច្ចចរចារវាងភាគីសង្រ្គាមទាំង២ ហើយក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការជួយសម្រេចបាននូវបទឈប់បាញ់មួយកាលពីខែមិថុនា។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកាតា ធ្វើឡើងចំពេលការវាយប្រយុទ្ធគ្នាក្នុងសង្រ្គាមអ៉ីរ៉ង់ដែលខិតជិតឈានដល់ខែទី៦ បានផ្អាកមួយផ្នែកធំ តែមិនទាន់ឃើញពន្លឺការទូតឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមនេះនៅឡើយទេ។
សហរដ្ឋអាមេរិក និងអ៉ីរ៉ង់នៅតែខ្ទាស់គ្នាជុំវិញការគ្រប់គ្រងច្រកសមុទ្រ Hormuz ជាផ្លូវទឹកដ៏សំខាន់មួយសម្រាប់ការដឹកជញ្ជូនប្រេងពិភពលោកដែលតេហេរ៉ង់កំពុងព្យាយាមប្រើប្រាស់ដើម្បីមានប្រៀបនៅឯតុចរចា។ អនុស្សារណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ក៏បានដួលរលំផងដែរមានមួយផ្នែកដោយសារតែការខ្វែងគំនិតគ្នាជុំវិញច្រកសមុទ្រនេះ។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baghaei នាយករដ្ឋមន្ត្រីកាតា ព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman al-Thani នឹងពិភាក្សាគ្នាអំពី កិច្ចប្រឹងប្រែងសម្របសម្រួលយ៉ាងជាប់លាប់របស់កាតា ព្រមទាំងការវិវត្តស្ថានការណ៍នានានៅក្នុងតំបន់ អំឡុងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងតេហេរ៉ង់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print