តើក្រុមមកពីប្រទេសអង់គ្លេសប៉ះក្រុមណាខ្លះនៅChampions League?

ចែករំលែក៖

គូប្រកួតរបស់ក្រុមមកពីអង់គ្លេស Premier Leagueមានក្រុម

1. Arsenal
ប្រកួតក្នុងទឹកដីប៉ះ
Real Madrid, Dortmund, Lille, Sabah
ប្រកួតក្រៅទឹកដី
Bayern Munich, Real Betis, Napoli, Slavia Prague

2.Aston Villa
ប្រកួតក្នុងទឹកដីប៉ះ
PSG, Dortmund, Fenerbahce, Viking
ប្រកួតក្រៅទឹកដី
Barcelona, Club Brugge, Galatasaray, Slavia Prague

3. Liverpool
ប្រកួតក្នុងទឹកដីប៉ះ
Atletico Madrid, Porto, Villarreal, Lens
ប្រកួតក្រៅទឹកដី
Inter Milan, Club Brugge, Fenerbahce, LASK

4. Manchester City
ប្រកួតក្នុងទឹកដីប៉ះ
PSG, Sporting, Napoli, AEK Athens
ប្រកួតក្រៅទឹកដី
Barcelona, Porto, Leipzig, Lens

5. Manchester United
ប្រកួតក្នុងទឹកដីប៉ះ
Bayern Munich, Roma, Leipzig, Sabah
ប្រកួតក្រៅទឹកដី
Atletico Madrid, Sporting, Villarreal, Como

តើវគ្គ League Phase ដំណើរការយ៉ាងដូចម្តេច?

ក្រុមចំនួន 36 នឹងចូលរួមក្នុងវគ្គ League Phase។ ក្រុមនីមួយៗត្រូវប្រកួតចំនួន 8 ប្រកួតជាមួយគូប្រកួតផ្សេងៗគ្នា ដោយលេង 4 ប្រកួតក្នុងទឹកដី និង 4 ប្រកួតក្រៅទឹកដី។

លេខ 1 ដល់ 8 → ឡើងទៅវគ្គ 16 ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ។
លេខ 9 ដល់ 24 → លេងវគ្គ Play-off ពីរជើង ដើម្បីប្រជែងកៅអីឡើងទៅវគ្គ 16 ក្រុម។

លេខ 25 ឬទាបជាងនេះ → ត្រូវជម្រុះចេញពី Champions League ហើយមិនធ្លាក់ទៅលេង Europa League ទេ។

រដូវកាលមុន Arsenal ឈរកំពូលតារាង League Phase ដោយរកបាន 24 ពិន្ទុ ពីការឈ្នះទាំង 8 ប្រកួត។
Liverpool ឈរលេខ 3 បន្ទាប់ពី Bayern Munich ដែលឈរលេខ 2 ដោយមាន 18 ពិន្ទុ ខណៈ Tottenham ឈរលេខ 4 ដោយមាន 17 ពិន្ទុ។

Chelsea និង Manchester City ក៏បានឡើងទៅវគ្គ 16 ក្រុមដោយស្វ័យប្រវត្តិ បន្ទាប់ពីបញ្ចប់នៅលេខ 6 និងលេខ 8 ខណៈ Newcastle ឈរលេខ 12 ហើយត្រូវលេង Play-off។
រដូវកាលមុន Chelsea, Manchester City, Newcastle និង Tottenham ត្រូវបានជម្រុះចេញនៅវគ្គ 16 ក្រុមចុងក្រោយ ខណៈ Liverpool ត្រូវ PSG យកឈ្នះនៅវគ្គ 8 ក្រុមចុងក្រោយ។

នៅវគ្គផ្តាច់ព្រ័ត្រ PSG បានយកឈ្នះ Arsenal ដើម្បីគ្រងជើងឯក Champions League ជាលើកទី២ជាប់គ្នា។

កាលបរិច្ឆេទសំខាន់ៗ

ការប្រកួត League Phase លើកដំបូងនឹងចាប់ផ្តើមនៅ ថ្ងៃអង្គារ ទី 8 ខែកញ្ញា ហើយការប្រកួតជុំចុងក្រោយនឹងធ្វើឡើងនៅ ថ្ងៃទី 27 ខែមករា ឆ្នាំ 2027។ កាលវិភាគលម្អិតនៃការប្រកួតនីមួយៗនឹងត្រូវប្រកាសនៅថ្ងៃសៅរ៍។

...

វគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាលនេះ នឹងធ្វើឡើងនៅ ទីក្រុង Madrid នៅថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2027៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print