នគរបាលខេត្តព្រះវិហារនិងកម្លាំងនគរបាលស្រុកឆែបបង្ក្រាបករណីរក្សាទុកដឹកជញ្ជូន ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀនឃាត់ខ្លួន៤នាក់

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមការដឹកនាំចង្អុលបង្ហាញរបស់នាយឧត្ដម សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៦ បានចាត់កម្លាំងការិយាល័យប្រចាំបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឆែបបង្ក្រាបករណីរក្សាទុកដឹកជញ្ជូន ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទះរបស់ឈ្មោះ ជួន ទៀ ស្ថិតនៅភូមិសួង ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ (ប្រុស)ក្នុងនោះជនជាតិឡាវចំនួន ៣នាក់ ដូចខាងក្រោម:

១-ឈ្មោះ ជួន ទៀ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិសួង ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។
២-ឈ្មោះ ស៊ូលីយ៉ាក់ចាក់ លឿន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិឡាវ មុខរបរ កសិករ រស់នៅភូមិស្រឡៅស្រោង ឃុំណាឌី ស្រុកមឿងម៉ុន ខេត្តចំប៉ាសាក់ ប្រទេសឡាវ។
៣-ឈ្មោះ សូទីថន ពើម ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិឡាវ មុខរបរ កសិករ រស់នៅភូមិបានញ៉ាង ឃុំណាឌី ស្រុកមឿងម៉ុន ខេត្តចំប៉ាសាក់ ប្រទេសឡាវ។
៤-ឈ្មោះ ចាន់ឌី មឿង ហៅឌី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិឡាវ មុខរបរ កសិករ រស់នៅភូមិបានញ៉ាង ឃុំណាឌី ស្រុកមឿងម៉ុន ខេត្តចំប៉ាសាក់ ប្រទេសឡាវ ។

-វត្ថុតាងគ្រឿងញៀន និងមធ្យោបាយ សម្ភារដែលសមត្ថកិច្ចយើងចាប់យកបានរួមមាន:
១-ថ្នាំគ្រាប់ប្រភេទហ្វេតាមីន (wy) ចំនួន ៧៧៤គ្រាប់
២-ម៉ុតូចំនួន ២គ្រឿង
៣-ទូរស័ព្ទដៃចំនួន ៣គ្រឿង
៤-អាវុធកែច្នៃចំនួន ៣ដើម
៥-គ្រាប់ AK.47 ចំនួន ៨គ្រាប់,គ្រាប់កាជីបចំនួន ២៨គ្រាប់
៦-ដាវស្រួចចំនួន ២ដើម
៧-និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យចំនួន ៤នាក់ និងវត្ថុតាង មធ្យោបាយ និងសម្ភារខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជួនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការបន្តតាមច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print