ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនជ្រុលបុករថយន្តពីក្រោយកាលពីវេលាម៉ោង៩និង០៧នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅតាមផ្លូវកប់ស្រូវ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ប៉ុន ចាន់ថា វង្វេងស្មារតី ភេទប្រុស អាយុប្រហែល៣៦ឆ្នាំ រងរបួសត្រង់ក្បាលផ្នែកខាងក្រោយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកស្កូបពីពណ៌ស ធ្វេីដំណេីរតាមបណ្តោយផ្លូវវិមាន ឈ្នះ ឈ្នះ ក្នុងទិសដៅពីត្បូងទៅជេីងលុះមកដល់ចំណុចកេីតហេតុក៏ជ្រុលបុកគូទរថយន្តពីក្រោយបណ្តាលឲ្យរងរបួស ចំណែករថយន្តក៏បនមតទៅមុខបាត់។

...

ក្រោយកេីតហតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅ មន្ទីរពេទ្យព្រះកុសុមៈ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print