ឃាតកម្មសាហាវ! បុរសអាយុ ៧៤ឆ្នាំ ត្រូវជនសង្ស័យកាន់កាំបិតផ្គាក់កាប់ស្លាប់ នៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសវ័យ ៧៤ឆ្នាំម្នាក់ ត្រូវបានជនសង្ស័យប្រើកាំបិតផ្គាក់កាប់ បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ ខណៈជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ និងចាត់ការតាមនីតិវិធី។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១៖៤០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅរោងជាងមួយកន្លែង ក្នុងភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ សន ង៉ាន អាយុ ៧៤ឆ្នាំ។ ចំណែកជនសង្ស័យឈ្មោះ តុង វ៉ាន់ហេង ហៅ «ងៀល» អាយុ ៣៥ឆ្នាំ ដែលតាមព័ត៌មានរបស់សមត្ថកិច្ច មានសារធាតុញៀនក្នុងទឹកនោម។

តាមសាក្សី មុនកើតហេតុ ជនសង្ស័យបានកាន់កាំបិតដើរស្វែងរកបុរសម្នាក់ឈ្មោះ «ហេង» ប៉ុន្តែមិនបានជួប។ ក្រោយមក ជនសង្ស័យបានត្រឡប់មកវិញ និងបានធ្វើសកម្មភាពកាប់ជនរងគ្រោះ។ ជនរងគ្រោះបានរត់ចូលបន្ទប់ដើម្បីគេចខ្លួន ប៉ុន្តែត្រូវជនសង្ស័យដេញតាម និងបន្តកាប់រហូតបណ្ដាលឱ្យស្លាប់។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងដកហូត កាំបិតផ្គាក់ ១ដើម ដងឫស្សីប្រវែងប្រមាណ ០,៧៤ម៉ែត្រ ជាវត្ថុតាង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print