ថ្នាំញៀនទម្ងន់១៨០,៣១ក្រាមនិងអ្នកប្រព្រឹត្តិត្រូវបានសមត្ថកិច្ចបង្រ្កាបនៅសង្កាត់ស្លាកែត ក្រុងបាត់ដំបង 

ចែករំលែក៖

ខេត្តបាត់ដំបង÷ កាលពីថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០៥នាទីនៅចំណុចភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងនិងខេត្តបាត់ដំបងតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ដោយមានលោកវរសេ នីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយា ល័យប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងការិយាល័យជំនាញចេញប្រតិបត្តិការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន០២ករណីផ្សេងគ្នានិងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ១៥ នាក់ ស្រី ០១នាក់។

 

-វត្ថុតាងចាប់យកបានរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន៤ថង់ទម្ងន់ ១៨០,៣១ ក្រាម(ថ្នាំសុទ្ធ)

-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ២គ្រឿង

-កាំភ្លើងខ្យល់ចំនួន ០២ដើមនិងដាវចំនួន០១

-ថង់ប្លាស្ទិកតូចៗពណ៌សថ្លានិងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំ នួនព្រមទាំងសម្ភារៈផ្សេងទៀត។

 

ពេលនេះសមត្ថកិច្ចកំពុងរៀបចំសំណុំ រឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តទៅតាមផ្លូវច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print