រថយន្តព្រូសបេីកបុករះម៉ូតូមួយគ្រឿងនិងរុឺម៉កមួយគ្រឿងទៀតរងការខូចខាតរបួស២នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តព្រូសមួយគ្រឿងបេីកបរលឿនមិនប្រយ័ត្នជ្រុលបុកម៉ូតូមួយគ្រឿងនិងរ៉ឺម៉កមួយគ្រឿងទៀតបណ្តាលឲ្យរងរបួសធ្ងន់ប្រុសស្រី២នាក់ ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ
កាលពីវេលាម៉ោង២និង៥៨នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូលរាជធានីភ្នំពេញ។

ជនរងគ្រោះទី១មានឈ្មោះ ផែន ដារ៉ា   ភេទប្រុស អាយុ២៩ឆ្នាំ រងរបួសបាក់ដៃបាក់ជេីងនិងប៉ះពាល់ឆ្អឹងត្រគាក មានអាសយដ្ឋាននៅ ភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ។

ជនរងគ្រោះទី២មានឈ្មោះ គីន ស្រីនាង ភេទស្រី អាយុ២៩ឆ្នាំ រងរបួសបែកចិញ្ចើមខាងស្តាំ មានអាសយដ្ឋាននៅ ភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខព្រះសីហនុ 2B 8224 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងលុះមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករ៉ឺម៉កនិងម៉ូតូមួយគមរឿងទៀតបណ្តាលឲ្យភាគីខាងរ៉ឺម៉ករងរបួសបាក់ដៃបាក់ជេីងនិងប៉ះពាល់ឆ្អឹងត្រគាកចំណែកភាគីខាងម៉ូតូរងរបួសបែកចិញ្ចើមខាងស្តាំ។

...

ក្រោយកេីតហេតុជនរងគ្រោះទាំងពីរនាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅ មន្ទីរពេទ្យព្រះកុសុមះ ចំណែកមធ្យោបាយត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print