ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ ដេកស្លាប់នៅមុខសំយ៉ាបផ្ទះពលរដ្ឋបន្សល់ទុកនៅកូនតូចៗចំនួន២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងរាយកាណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ចំណុចមុខផ្សារធំថ្មី ក្នុងសង្កាត់ផ្សាថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពពីស្រ្តីជាប្រពន្ធបានឲ្យដឹងដោយបុរសរងគ្រោះជាប្តីគាត់មានជំងឺប្រចាំកាយយូមកហើយ លុះមកដល់វេលាកើតហេតុម៉ោងប្រមាណជា១២និង៣០នាទីឈានចូលថ្ងៃទី០១ ខែកញ្ញា ស្រាប់តែបុរសរងគ្រោះមានអាការៈធ្ងន់ធ្ងរក៏ប្រកាច់ស្លាប់ភ្លាមៗតែម្តងក្រោយមកក៏មានប្រជាពលរដ្ឋក្បែខាងមកជួយមើលរួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យទៅលើសព។
បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចរាយការណ៍ទៅមន្ត្រីជំនាញឲ្យចុះមកពិនិត្យទៅលើសពក្រោយពិនិត្យរួចក៏ ធ្វើកំណត់ហេតុប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ










