ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់កម្លាំងជំនាញស្រាវជ្រាវស្វែងរកបុរសម្នាក់ដែលបានបន្ទោរបង់ (នោម) ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាណូយ។
សកម្មភាពនេះត្រូវបានគេបង្ហោះផ្សព្វផ្សាយនិងរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដោយសារជាទង្វើខ្វះសីលធម៌ ប៉ះពាល់ធ្ងន់ធ្ងរដល់សោភ័ណភាព អនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ។
ជាមួយគ្នានេះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមលើកកម្ពស់អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់ក្នុងទីក្រុងឱ្យបានល្អប្រសើរទាំងអស់គ្នា៕
...
ដោយ៖ ជ្រោយពេជ្រ










