លោក លី ធុជ៖ គោលនយោបាយជាតិសកម្មភាពមីន ឆ្នាំ ២០២៦-២០៣៥ រាជរដ្ឋាភិបាលបានកំណត់ហើយ ដើម្បីដោះស្រាយបញ្ហាមីន នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា គោលនយោបាយជាតិ ស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័ត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បានកំណត់គោល ដៅនិងទិសដៅគោលនយោបាយយ៉ាងច្បាស់លាស់ រួច ហើយ សម្រាប់ដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដែលនៅសេសសល់នៅកម្ពុជា។

លោកបានបញ្ជាក់បែបនេះក្នុងឱកាសដែលលោក ទទួលជួបសម្ដែងការគួសមជាមួយ លោក Steven Pang ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា នៅទីស្នាក់ការអាជ្ញាធរមីន នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។

លោក លី ធុជ បានបញ្ជាក់ថា សកម្មភាពមីនមិនមែនជាការងារមនុស្សធម៌តែមួយមុខនោះទេ ថែម ទាំង ជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍជាតិ ដោយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសន្តិសុខស្បៀង ការអភិវឌ្ឍជនបទ ការកាត់ បន្ថយភាពក្រីក្រ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

លោកបានអរគុណដល់រដ្ឋាភិបាលសិង្ហបុរី ចំពោះការគាំទ្រដល់គំនិតផ្តួចផ្តើមរបស់កម្ពុជា ក្នុងការបង្កើតឱ្យមាន មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ព្រមទាំងការបន្តគាំទ្រដល់សកម្មភាព និងបេសកកម្មរបស់មជ្ឈ មណ្ឌលនេះ។

លោក Steven Pang ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានបញ្ជាក់ថា៖ សិង្ហបុរី នៅតែបន្ដទំនាក់ទំនងដ៏ល្អជាមួយកម្ពុជា ដើម្បីចំណងមិត្តភាពដ៏យូរអង្វែង និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា និងសិង្ហបុរី ព្រមទាំងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើសកម្មភាពមីន ពិសេស ចូលរួមជាមួយរាជរដ្ឋាភិបាល ចំពោះគោលនយោ បាយយ៉ាងច្បាស់លាស់សម្រាប់ដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដែលនៅសេសសល់នៅកម្ពុជា

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print