សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធករណីលួច (គាស់បំផ្លិចបំផ្លាញអគារលួចយកសម្ភារៈក្នុងក្រុមហ៊ុន)

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធករណីលួច (គាស់បំផ្លិចបំផ្លាញអាគារលួចយកសម្ភារះក្នុងក្រុមហ៊ុន)

យោងតាមសមត្ថកិច្ចនគរបាល ក្រុងបាវិតបានអោយដឹង នៅថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៦នេះថា
ជនសង្ស័យ ទី១ ឈ្មោះទួន សំអុល ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរមិនប្រាកដ  មានទីលំនៅភូមិ ថ្ម  សរឃុំភ្នំបាតស្រុក ពញាឮ  ខេត្តកណ្ដាល។

ទី២ ឈ្មោះ ឃុត សំណាង ភេទប្រុសអាយុ៣០ឆ្នាំ មុខមិនប្រាកដ មានទីលំនៅ  ភូមិព្រៃប្រើស  ឃុំស្វាយតាយាន ស្រុកកំពង់រោទិ ខេត្តស្វាយរៀង។

និងឈ្មោះហ៊ាង ណារី ភេទប្រុស អាយុ ៣៣ឆ្នាំមានស្រុកកំណើត ភូមិប្រសព្វលើ ឃុំប្រសព្វ ស្រុកប្រសព្វ ខេត្ត ក្រចេះ ។

ប្រភពដដែលបន្តថា នៅវេលាម៉ោង៥ទាបភ្លឺ ឈានចូលថ្ងៃទី២៧ខែសីហាឆ្នាំ២០២៦ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលពត៌មានពីប្រជាពលរដ្ឋ ថា នៅទីតាំងអាគារ គ្មានមនុស្សស្នាក់នៅមួយកន្លែង ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត មានក្រុមជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពបំផ្លិចបំផ្លាញអាគារលួចយកសម្ភារះក្នុងក្រុមហ៊ុន លួច ម៉ាសុីនត្រជាក់។

ក្រោយពីបានទទួល ពត៌មាន សមត្ថកិច្ច បានចុះ ទៅដល់ ទីតាំងកើតហេតុ នីងបាននាំខ្លួនជនសង្ស័យ០២នាក់ ភេទប្រុស រួមទាំងវត្ថុតាង មកប៉ុស្តិ៍ ធ្វើការសួរនាំ ខណៈសមត្ថកិច្ច ដកហូត វត្ថុតាងរួមមាន ម៉ូតូ០២គ្រឿងកូនសោលេខ១២ ចំនួន០១ ដង្កាប់ចំនួន០១
ម៉ាសុីនត្រជាក់០១គ្រឿង។

លុះនៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ច បានល្បាតនៅទីតាំងអាគារខាងលើ ដដែល និង ឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ឈ្មោះ ហ៊ាង ណារី និងដកហូតវត្ថុតាងរួមមានកាច្រែងម៉ាស៊ីនត្រជាក់ ១ខ្សែរកាបពណ៌ខ្មៅ ១ដុំ
សសៃពណ៌ទង់ដែន១ដុំកន្ទុយខាងក្រោយម៉ាស៊ីនត្រជាក់ពណ៌ទង់ដែនមួយចំនួន។
កន្តៃ ១ដើមទុលវើស ២ ដើម។

បន្ទាប់មក សមត្ថកិច្ចនគរបាល បាន សហការជាមួយផ្នែកគ្រឿងញៀន  តេស្តទឹកមូត្រ គឺមានសារធាតុញៀន វិជ្ជមាន (+) ទាំង៣នាក់។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print