សម្លាប់នារីជាសង្សារនៅលើខុនដូ រួចលោតសម្លាប់ខ្លួនពីជាន់ទី១១តាមក្រោយ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យជាប់ដិតដាមដោយភ្លើងប្រចណ្ឌបានសម្លាប់នារីជាសង្សារនៅលេីខុនដូមួយកន្លែងរួចហើយធ្វើអត្តឃាតលោតសម្លាប់ខ្លួន ឯងតាមក្រោយពីជាន់ទី១១ ។

 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨យប់ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥២៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

 

តាមការបញ្ជាក់ពីពលរដ្ឋបានអោយដឹងថា មុនកើតហេតុពួកគាត់កំពុងអង្គុយនិយាយគ្នាលេងនៅក្រោមខុនដូ លុះ ប្រហែល២០នាទីជាងក្រោយមក

ក៏ស្រាប់តែឮសំឡេងលាន់យ៉ាងខ្លាំង ដូចផ្ទុះកង់ឡាន ។ ស្របពេលនោះ ពលរដ្ឋនាំគ្នាងាកមើលក៏ប្រទះឃើញ បុរសម្នាក់ពាក់អាវយឺតដៃខ្លី ខោខ្មៅជើងវែង មានសភាពផ្គាប់មុខ ដេកស្លាប់លើថ្លុកឈាម បង្កការភ្ញាក់ផ្អើលនិងរាយការណ៍ជូនសមត្ថកិច្ចចុះអន្តរាគមន៍តែម្តង ។

...

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមមានមន្ត្រីជំនាញកោសល្យវិច័យ ហ៊ុមព័ទ្ធខ្សែ រួចត្រួតពិនិត្យសាកសព និងបានរកឃើញថា សាកសពនារីខាងលើស្លាប់ដោយសារថប់ដង្ហើម (ច្របាច់ក) រួចសមត្ថកិច្ចក៏ធ្វើលិខិតប្រគល់ជូនគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print