អ.វ.ត.ក បានបន្តអនុវត្តមុខងារសេសសល់របស់ខ្លួន ក្នុងគោលដៅផ្សព្វផ្សាយអំពីសមិទ្ធផល និងកេរដំណែលរបស់ខ្លួនដល់សាធារណជន និងបានបង្កើតឱ្យមានមជ្ឈមណ្ឌលធនធាន អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលមានសមាសភាពចំនួន៦ 

ចែករំលែក៖

ភ្នំពេញ៖ ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ពុយ គា នៅរសៀលថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូរបស់ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) ចំនួន២៦រូប មកពីអង្គភាពចំនួន២៣អង្គភាព ចុះបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីសមិទ្ធផល និងកេរដំណែលរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលមានទីតាំងអគារលេខ៤០ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

 

សូមជម្រាបជូនថា ក្រោយពីបានបញ្ចប់ការជំនុំជម្រះក្តីនៅចុងឆ្នាំ២០២២ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានបន្តអនុវត្តមុខងារសេសសល់របស់ខ្លួន ក្នុងគោលដៅផ្សព្វផ្សាយអំពីសមិទ្ធផល និងកេរដំណែលរបស់ខ្លួនដល់សាធារណជន និងបានបង្កើតឱ្យមានមជ្ឈមណ្ឌលធនធាន អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដែលមានសមាសភាពចំនួន៦ រួមមាន៖

(១) បណ្ណាល័យ និងកន្លែងសិក្សាស្រាវជ្រាវ, (២) និហិតដ្ឋានបណ្ណសារ, (៣) សាលពហុបំណង, (៤) បន្ទប់ពិគ្រោះយោបល់ជនរងគ្រោះ, (៥) សាលតាំងពិព័រណ៍អចិន្ត្រៃយ៍អំពីដំណើរការកាត់ក្តី, (៦) ឧទ្យានសម្រាប់ការចងចាំ។

 

បន្ថែមពីនេះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ក៏មានមជ្ឈមណ្ឌលធនធាន អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ចល័តផងដែរ (រថយន្តក្រុងចល័ត) ដែលបានចុះផ្សព្វផ្សាយអំពីសមិទ្ធផល និងកេរដំណែលរបស់ខ្លួន នៅតាមវិទ្យាល័យ និងសាកលវិទ្យាល័យរដ្ឋក្នុងរាជធានីភ្នំពេញ និងខេត្តទាំង២៥ ក្នុងព្រះរាជាណាចក្រកម្ពុជា ។ ចំពោះការគ្រប់គ្រងប័ណ្ណសារ (Archives)៖ រក្សាទុកឯកសារតុលាការជាង ២ សែនទំព័រ (ជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាបារាំង) ព្រមទាំងរូបថត និងវីដេអូសវនាការ ដើម្បីឱ្យសាធារណជន សិស្ស និស្សិត និងអ្នកស្រាវជ្រាវអាចចូលមើលបាន (តាមរយៈគេហទំព័រ archive.eccc.gov.kh)។

 

បើតាមមន្ត្រីផ្នែកកិច្ចការសាធារណៈ លោក យ៉ា រសាត់ បានឱ្យដឹងថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បំពេញតួនាទីដូចខាងក្រោម៖

 

-ដំណើរការសវនាការបានចំនួន ៦៣៩ លើក។

-សាក្សី និងអ្នកជំនាញចំនួន ២១៩ នាក់ដែលបានផ្តល់សក្ខីកម្ម។

-ដើមបណ្ដឹងរដ្ធប្រវេណីចំនួន ១១៦ នាក់ដែលបានផ្តល់ភស្តុតាង និងសេចក្តីថ្លែងអំពីទុក្ខសោក។

-ជនរងគ្រោះចំនួន ៣.៩៤៥ នាក់ដែលបានចូលរួមជាដើមបណ្តឹងរដ្ធប្រវេណី។

-ពាក្យសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ធប្រវេណីចំនួន ១០.៣៦៧ ។

-គម្រោងផ្តួចផ្តើមស្តីពីសំណងរដ្ធប្រវេណីចំនួន ២៦ ដែលត្រូវបានអនុម័តដោយ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។

-បានធ្វើការផ្សព្វផ្សាយទៅដល់មនុស្សចំនួន ៦៤០.០០០ នាក់ ក្នុងដំណាក់កាលតុលាការ។

-បានចេញសាលក្រមសេចក្តីសម្រេច និងដីកាតុលាការជា ១.៣៦០ ។

-តម្កល់ឯកសារជាង ២៣២.០០០ (ស្មើនឹង ២,៥ លានទំព័រ) នៅក្នុងបណ្ដាសាដ្ធានតុលាការ។

-ការចំណាយថវិកាចំនួន ៣៦៩ លានដុល្លារអាមេរិក ដែលបានផ្តល់ដោយសហគមន៍អន្តរជាតិ (២០០៥-២០២៥)។

-ចំនួន ៥២ លានដុល្លារអាមេរិក បានផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា។

 

យោងតាមរបាយការណ៍របស់ អ.វ.ត.ក បានបង្ហាញថា សមិទ្ធផលនៃកម្មវិធីផ្សព្វផ្សាយទាំងក្នុង និងក្រៅប្រទេសរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) មានដូចខាងក្រោម៖

 

-សវនាការសរុប ២៤៤,៦៦៨ លើក។

-ទស្សនកិច្ចផ្សព្វផ្សាយចំនួន ២៨០,៨៥០ លើក។

-អ្នកទស្សនាចំនួន ១៤,៤០៨

-គណៈប្រតិភូចំនួន ២,៣៣២ នាក់។

-ការបញ្ចាំងភាពយន្តចំនួន ៧២,៤៨១ លើក។

-បាឋកថា ១០៤,៤១៨

-ការផ្សព្វផ្សាយតាមឡានក្រុងចំនួន ២០៧,៣៥៧ លើក

-បណ្ណាល័យចំនួន ១៣០,៩៧៣

-ជាលទ្ធផលសរុបចំនួន ១,០៥៧,៤៨៧។

...

 

យោងតាមទិន្ន័យ និងតួលេខសំខាន់ៗនៃដំណើរការក្តីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានបញ្ជាក់ថា ថវិកាសរុបដែលបានចំណាយ ប្រមាណជាង ៣៣៧ លានដុល្លារអាមេរិក (បានមកពីការចូលរួមភាគទានរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រទេសម្ចាស់ជំនួយជាង ៣០ រួមទាំងសហភាពអឺរ៉ុប)។ ដោយមានប្រជាពលរដ្ឋកម្ពុជាជាង ៦០ ម៉ឺននាក់ បានចូលរួមទស្សនាសវនាការផ្ទាល់នៅសាលសវនាការផងដែរ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print