ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ជួយលាងរបួសបន្ទាប់ពីជិះម៉ូតូហេីយត្រូវបានរថយន្តមួយគ្រឿងបេីកកៀររួចបេីកគេចបាត់ ។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១និង១៣នាទីរសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នៅផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ គង់ គីម ភេទប្រុស អាយុ៣២ឆ្នាំ រងរបួសបែកត្រង់ថ្ងាសខាងឆ្វេង មានអាសយដ្ឋាននៅ ភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងបេីកមកពីក្រោយកៀរបណ្តាលឲ្យដួលរងរបួស រួចរថយន្តបង្កហេតុបេីកគេចទៅបាត់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ជួយជូតលាងរបួសរួចរាល់ហើយ គាត់សុំត្រលប់ទៅផ្ទះវិញដោយខ្លួនឯង៕ដោយ៖សុខាសែនជ័យ










