អាមេរិកបញ្ជូនអគ្គរដ្ឋទូតដំបូងបង្អស់ទៅកាន់គុយបាក្រោយ​៥០ឆ្នាំ

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ា បានសម្រេចតែងតាំងលោក Jeffrey Delaurentis ជាអគ្គរដ្ឋទូតអាមេរិកដំបូងបង្អស់នៅក្នុងប្រទេសគុយបា ក្រោយរយៈពេលជិត៥០ឆ្នាំកន្លងមក។

ការសម្រេចតែងតាំងលោក Jeffrey Delaurentis ជាជំហានថ្មីបំផុតរបស់ប្រធានាធិបតីអូបាម៉ានៅក្នុងការជម្រុញ ទំនាក់ទំនងឲយកាន់តែប្រសើរថែមទៀតជាមួយគុយបា មុនពេលលោកអូបាម៉ាចាកចេញពីសេតវិមាន នៅខែមករាខាងមុខ។ ការសម្រេចខាងលើចាំបាច់ត្រូវតែឆ្លងការយល់ព្រមពីព្រឹទ្ធសភា។

លោកប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ាបានមានប្រសាសន៍ថា នេះគឺជាជំហានមួយថែមទៀត ក្នុងការបន្តទំនាក់ទំនងទៅមុខ ជាធម្មតារវាងប្រទេសទាំង២។ ប៉ុន្តែលោកបានបន្ថែមទៀតថា វាអាចនឹងជួបបញ្ហាប្រឈមមុខ ទៅនឹងការតវ៉ាប្រឆាំងគ្នា នៅក្នុងសមាជជាតិដោយសារតែ នឹងមានមនុស្សមួយចំនួន មកពីបក្សសាធារណៈនិងមិនសប្បាយចិត្ត ក្នុងការធ្វើការជាមួយ និងកូនកុម្មុយនីសមួយនេះ។

ការដែលមានអគ្គរដ្ឋទូតអាមេរិកប្រចាំនៅគុយបាងាយស្រួលក្នុងការការពារផលប្រយោជន៍របស់អាមេរិក និងបង្កើនទំនាក់ទំនងទ្វេភាគី បញ្ចប់នៅបញ្ហាកង្វល់របស់ប្រទេសទាំងពីរ។

ការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសគុយបា គឺជាបញ្ហារារាំងដល់ទំនាក់ទំនងប្រទេសទាំងពីរ ។ ពេលនេះមានតែសភាអាមេរិកប៉ុណ្ណោះទើបអាចបញ្ចប់ការដាក់ទណ្ឌកម្មទាំងនោះ ប៉ុន្តែដំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋពិបាកក្នុងការសម្រេចបញ្ហាខាងលើ ដោយគណបក្សនោះមិនចង់ឲ្យមានការលុបចោលទណ្ឌកម្មដល់គុយបាឡើយ៕

dai_su_wzjo

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print