ស្រវឹងស្រាបើករថយន្ត highlander ទៅបុកពីក្រោយរថយន្ត ford ranger ចតស្ងៀមរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖ បុរសម្នាក់បានបើករថយន្តម៉ាក highlander មួយគ្រឿងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងធ្វើឱ្យរេចង្កូតជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តម៉ាក ford ranger ដែលចតស្ងៀមលើចិញ្ចើមផ្លូវបណ្តាលឲ្យរងការខូចខាតហើយសំណាងល្អដែលមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៦:៥០នាទីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវ លេខ១០០៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកហាយឡេនឌ័រពណ៌ទឹកប្រាក់១គ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AY- 6034 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ លេខ១០០៧ ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿនទាំងស្ថានភាពស្រវឹងរួចក៏រេចង្កូតជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តម៉ាក ford ranger​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ​ 2BY-0732 ដែលឈប់ចតលើចិញ្ចើមផ្លូវរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស ភ្លាមៗនោះម្ចាស់រថយន្តបង្កហេតុបានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្រ្តីជំនាញបានចុះមកវាស់វែងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print