ខេត្តព្រះសីហនុ ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ត្រី ចាន់ ពេជ្ររស្មី នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ និងប្រជាការពារក្រុងព្រះសីហនុ ចុះធ្វើការអប់រំណែនាំអ្នកលក់ដូរដែលបានចតយានយន្តលក់ដូរលើដងផ្លូវ និងចិញ្ចើមផ្លូវ បង្កឲ្យមានភាពអាណាធិបតេយ្យ កកស្ទះចរាចរណ៍ញឹកញាប់ លើផ្លូវលេខ៨០១ ត្រង់ចំណុចចំណោតតាផលលើភ្នំក្រុងព្រះសីហនុ ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ដើម្បីឲ្យពួកគាត់បញ្ឈប់ការលក់ដូរលើដងផ្លូវ និងចតឈប់យានយន្តតលើចិញ្ចើមផ្លូវសាធារណៈ ក្នុងគោលបំណងដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាពការធ្វើចរាចរណ៍លើដងផ្លូវមិនអោយកកស្ទះ អនាម័យល្អ កាត់បន្ថយហានិភ័យផ្សេងៗជាយថាហេតុ និងលើកកម្ពស់សោភ័ណភាពទីក្រុងទេសចរណ៍ខេត្តព្រះសីហនុឱ្យកាន់តែមានសណ្ដាប់ធ្នាប់របៀបរៀបរយស្រស់ស្អាត មានអនាម័យល្អក្នុងទីក្រុង ៕









