នគរបាលចុះឃាត់ខ្លួនបុរស ២នាក់ពាក់ព័ន្ធនឹងការរក្សាទុក និងប្រើប្រាស់គ្រឿងញៀន រួមជាមួយថ្នាំញៀន ១កញ្ចប់តូច

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាងសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះខែលឃាត់ខ្លួន រួមជាមួយថ្នាំញៀន ១កញ្ចប់តូច ពាក់ព័ន្ធនឹងការរក្សាទុក និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៥ និង៣០នាទីរសៀល កាលពីថ្ងៃទី៥ កញ្ញា ២០២៦ នៅចំណុចចុងព្រែកម៉ែន ភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោក នៅក្នុងករណីនេះកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់រួមមានទី១ឈ្មោះ ម៊ាំង លឿន (ប្រុស, ៣៣ឆ្នាំ) មុខរបរមិនពិតប្រាកដ និងទី២ឈ្មោះ ម៊ាំង ម៉េង (ប្រុស, ៣៣ឆ្នាំ) មុខរបរមិនពិតប្រាកដ។ លោកអធិការបានបន្តថា ជនសង្ស័យទាំង ២នាក់មានទីលំនៅភូមិឃុំកើតហេតុខាងលើ និងសុទ្ធតែមានសារធាតុញៀនក្នុងទឹកនោមដូចគ្នា។

លោកអធិការបានឲ្យដឹងទៀតថា វត្ថុតាងដែលកម្លាំងជំនាញដកហូតបានជាក់ស្តែងរួមមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកចំនួន ១កញ្ចប់តូច ទម្ងន់ ០,០៣ក្រាម និងទូរស័ព្ទ ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print