ខេត្តកំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១១:១៧នាទីព្រឹក ថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២៦កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធ ហត្ថក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានបង្រ្កាបករណីគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យជាស្រ្តីចំនួន០១នាក់ ស្ថិតនៅចំណុចបន្ទប់ជួល ភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះ ម៉ន វាសនា (ហៅរស្មី) ភេទស្រី អាយុ៣២ឆ្នាំ មុខរមុខរត់តុ មានទីលំនៅបច្ចុប្បន្នស្ថិត នៅភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ចាប់យកវត្ថុតាងរួមមាន: ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន១៦កញ្ចប(ទម្ងន់២២.២២ក្រាម) ទូរសព្ទចំនួន០១គ្រឿង,ម៉ូតូ១គ្រឿង (ម៉ាកBeat), អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១ សន្លឹក,ខ្សៀជក់គ្រឿងញៀនចំនួន២ រួមនិងឧបករណ៍ ប្រេីប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យជាស្ត្រីខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










