នគរបាលរាជធានីចេញសេចក្តីបំភ្លឺករណីផ្សព្វផ្សាយតាមបណ្តាញសង្គមចោទប្រកាន់មកលើសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនបុរសម្នាក់ដោយអនុវត្តគ្មានដីការបស់តុលាការ

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលរាជធានីចេញសេចក្តីបំភ្លឺ

ករណីផ្សព្វផ្សាយតាមបណ្តាញសង្គមចោទប្រកាន់មកលើសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនបុរសម្នាក់ដោយអនុវត្តគ្មានដីការបស់តុលាការ ដោយបញ្ជាក់ថា ៖
☑ ចំពោះករណីនេះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សសូមជម្រាបជូនសាធារណជននិងបណ្តាញសារព័ត៌មានទាំងអស់ឲ្យបានជ្រាបថាៈកាល
ពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦វេលាម៉ោង១៧និង ៣០នាទី កម្លាំងការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ៣៨៣អ.យ.ប របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនឈ្មោះ ស្រស់ ថាវ័ន្ត ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ នៅមុខហាងកាត់សក់មួយកន្លែង ស្ថិតនៅផ្ទះលេខ២ ផ្លូវ៣៤២ សង្កាត់ច្រាំងចំរេះទី១ខណ្ឌប្ញស្សីកែវ ដើម្បីសាកសួរពាក់ព័ន្ធករណីបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យអ្នកដទៃរងរបួស និងបើករថយន្តគេចវេសពីកន្លែងកើតហេតុ យកមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បី អនុវត្តតាមនីតិវិធី។ខណៈដែលសមត្ថកិច្ចចុះអនុវត្តដីកាចំពោះបុរសខាងលើ ក៏មានការរារាំងតវ៉ាពីក្រុមគ្រួសាររបស់គាត់ បង្កបាតុភាពមិនល្អ លុះបន្ទាប់មកក៏មានវត្តមានលោកស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ បានចុះទៅដល់ទីតាំងកើតហេតុផ្ទាល់ ជាមួយគ្នានេះ ដោយមានការធានាពីសំណាក់មេធាវីនិងក្រុមគ្រួសារ ទើបលោកស្នងការរង បានអនុញ្ញាតឲ្យបុរសខាងលើ ទៅផ្ទះវិញ. ដោយ មានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ជាមួយនឹងការធានានឹងនាំបុរសឈ្មោះ ស្រស់ ថាវ័ន្ត មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីធ្វើការសាកសួរនិងអនុវត្តតាមនីតិវិធីចំពោះមុខការងារជំនាញរបស់សមត្ថកិច្ច។
សេចក្តីដូចបានជម្រាប ជូនខ្លឹមសារខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print