ខេត្តបន្ទាយមាមជ័យ៖ ជនជាតិថៃចំនួន ៦៦នាក់ដែលលួចស្នាក់នៅខុសច្បាប់ហើយពាក់ព័ន្ធនឹងបទល្មើស ត្រូវសមត្ថកិច្ចជំនាញកម្ពុជាបណ្ដេញទៅប្រទេសខ្លួនវិញនៅវេលាម៉ោង ០៩និង៣០នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ។
លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដោយមានការចូលរួមពីអាជ្ញាធរដែនដីនិងស្ថាប័នពាក់ព័ន្ធធ្វើការប្រគល់ទទួលនិងបណ្ដេញជនជាតិថៃ(ពាក់ព័ន្ធបទល្មើសលួចស្នាក់នៅខុសច្បាប់ និងអនុវត្តទោសចប់) ចេញពីប្រទេស តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈមនឹងច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ សរុបចំនួន ៦៦នាក់ ក្នុងនោះមានស្រី២៨នាក់ និងកុមារ០១នាក់ ៕
ដោយ៖ វណ្ណា










