ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
នៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត រហូតដល់វេលាម៉ោង០១និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ពេលដល់ចំណុចមណ្ឌល៥ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានប្រទះឃើញយុវជនជនចំនួន ០៤នាក់ គួរឱ្យសង្ស័យ កម្លាំងហៅមកសួរនាំព្រមទាំងធ្វើការឆែកឆេរលើខ្លួនរកឃើញ ១-ឈ្មោះ តាំង ហុកឆាយ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ឆែកឆេររកឃើញម្ស៉ៅក្រាមសថ្លា(ICE) ចំនួន០១កូនថង់កិប ទម្ងន់ ០,២២ក្រាម, ២-ឈ្មោះ ដាក ប៊ីចេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ឆែកឆេររកឃើញ បំពង់កែវសម្រាប់ជក់គ្រឿងញៀនចំនួន០១, ៣-ឈ្មោះ រិទ្ធ សុផល ហៅ អាតឿ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ (វត្ថុតាងគ្មាន), ៤-ឈ្មោះ សន ហាវ ហៅ តឿ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ (វត្ថុតាងគ្មាន) ហើយនាំមកកាន់មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធី ព្រមទាំងបានធ្វើតេស្តិ៍រកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)ទាំង៤នាក់។ លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុកដើម្បីប្រើប្រាស់ពិតប្រាកដមែន។ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕វណ្ណា










