រថយន្តMazda បុកកិនម៉ូតូហុងដាឌ្រីមបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ 

ចែករំលែក៖

ភ្នំពេញ៖ បុរម្នាក់បានរងរបួសធ្ងន់ខណៈជួបគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយរថយន្ត Mazdaបើកបុកកិនម៉ូតូរបស់គាត់។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង ១០ និង ១០ នាទីយប់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវម៉ុងរិទ្ធីចំណុចមុខបុរីមួយកន្លែង ដែលស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

 

ប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេមាន បុរសម្នាក់បើករថយន្តMazdaមួយគ្រឿងពាក់ស្លាកលេខរដ្ឋ10-2-2376 តាមបណ្តោយផ្លូវខាងលើលុះមកដល់ចំណុចកើតហេតុអ្នកបើបររថយន្តបានបត់ចូលក្នុងបុរី ហើយក៏បុកកិនជាមួយម៉ូតូហុងដាឌ្រីមពាក់ស្លាកលេខភ្នំពេញ1GG-3874បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ចំណែកម្ចាស់រថយន្តដើរបង់បោយចូលបុរីធ្វើមិនដឹង។

...

ក្រោយកើតហេតុគេឃើញមានតំណាងភាគីទាំងសងខាងកំពុងធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print