លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញចូលរួមពិធីបើកជាផ្លូវការនៃ «វេទិកាសហប្រតិបត្តិការសន្តិសុខសាធារណៈសកល (លាងយុនកាង) ឆ្នាំ២០២៦»

ចែករំលែក៖

ប្រទេសចិន ៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ អមដំណើរដោយសមាជិកគណៈប្រតិភូ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការនៃ «វេទិកាសហប្រតិបត្តិការសន្តិសុខសាធារណៈសកល (លាងយុនកាង) ឆ្នាំ២០២៦» (Global Public Security Cooperation Forum Lianyungang) តាមរយៈការផ្សាយបន្តផ្ទាល់ពីបន្ទប់ប្រជុំធំ។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីតំណាងបណ្តាប្រទេសផ្សេងៗចំនួន ៥៨ ប្រទេស។

 

មុនឈានដល់ពិធីបើក លោកនិងគណៈប្រតិភូ បានអញ្ជើញពិសាអាហារថ្ងៃត្រង់លក្ខណៈមិត្តភាព កម្ពុជា-ចិន ដើម្បីពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

 

បន្ទាប់មក លោកអគ្គនាយក ក៏បានដឹកនាំគណៈប្រតិភូ អញ្ជើញទស្សនា «ការតាំងពិព័រណ៍បច្ចេកវិទ្យាសន្តិសុខសាធារណៈ លើកទី៣ ឆ្នាំ២០២៦» (The 3rd Public Security Tech Expo 2026) នៅខេត្តជាំងស៊ូ ប្រទេសចិន ផងដែរ៕

...

ប្រភព ៖ ក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print