ព្រឹកនេះ លោកស្រី ម៉ែន សំអន អញ្ជើញចូលរួមពិធីកាន់បិណ្ឌ វេនទី១៣

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយមន្ត្រីរាជការ ព្រមទាំងក្រុមគ្រួសារបានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌ វេនទី១៣ នៅវត្តលង្ការព្រះកុសុមារាម រាជធានីភ្នំពេញ។

នាឱកាសនោះផងដែរលោកស្រី និងក្រុមគ្រួសារក៏បាននាំយកនូវទេ្យទាន និងទេយ្យវត្ថុ ទៅប្រគេនដល់ព្រះសង្ឃនាពេលនោះផងដែរ ។

ពិធីភ្ជុំបិណ្ឌនេះគឺជាពិធីបុណ្យដែលឧទ្ទិសមគ្គផលជូនចំពោះដួងវិញ្ញាណក្ខន្ធ បុព្វការីជនទាំងឡាយនិងឧទ្ទិសកុសល ដល់មាតាបិតាជីដូនជីតាព្រមទាំងញាតិសារលោហិត ទាំងប្រាំពីរសណ្តានដែលបានបែកកាយ រំលាយក្ខន្ធទៅកាន់ លោកខាងមុខ ដើម្បីឧទ្ទិសកុសលដល់ពួកគាត់ ឱ្យបានគ្រប់ៗគ្នា និងឧទ្ទិសបុណ្យកុសល់ ជូនយុទ្ធជន យុទ្ធនារី ដែលបាន ពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ មួយផ្នែកទៀតជូនដល់ ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានស្លាប់ ក្នុងរបបប្រល័យ ពូជសាសន៍ប៉ុលពតផងដែរ។ ៕

...

image image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print