ខេត្តកណ្ដាល÷ មន្ត្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងនៅរសៀលថ្ងៃទី១០ខែកញ្ញានេះថា បើកកិច្ចប្រតិបត្តិការបង្រ្កាបមុខសញ្ញា អំពើលួចធុងបាស់និងដែកជន្ទល់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី
នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៧ និង ០០ នាទី។
ប្រភពបានឱ្យដឹងថា ផ្ទះរបស់ជនរងគ្រោះ ភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាលនិងជនសង្ស័យ ០២ នាក់ប្រុស (គេចខ្លួន០១នាក់) ១-ឈ្មោះ គង់ អឿន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ ស្នាក់នៅដីឡូតិ៍ឈូកវ៉ា១ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (មានសារធាតុញៀនក្នុងទឹកនោម(+)) មុខសញ្ញាចាស់និងបក្ខពួក០១នាក់ទៀតមិនស្គាល់អត្ដសញ្ញាណ។
+វត្ថុតាងចាប់យក៖
-គ្រឿងសោលេខ10 មួយ និងកូនកាំបិតបត់០១ និងគ្រឿងសោលេខ8 កែច្នៃជាមុខសំប៉ែត០១ ។
សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានចេញទៅធ្វើការងារម៉ៅការសំណង់ ដោយបានបិទ ទ្វារផ្ទះចោល ហើយឧបករណ៍សម្រាប់ធ្វើសំណង់ជា ច្រើនរក្សាទុកនៅខាងមុខផ្ទះ។ រហូតដល់វេលាម៉ោងកើត ហេតុខាងលើ ជនរងគ្រោះបានត្រឡប់ទៅដល់ផ្ទះវិញ ក៏ប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពចូលលួចសម្ភារឧបករណ៍គ្រឿងសំណង់របស់ខ្លួនក៏បានស្រែកឆោឡោ ពេលនោះក៏មានប្រជាពលរដ្ឋអ្នកភូមិបានចេញជួយ និងរាយការណ៍ជូនសមត្ថកិច្ច ទេីបឃាត់ខ្លួនជនសង្ស័យបាន០១នាក់ រួមជាមួយវត្ថុតាងទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបន្តតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា មុនពេលកើតហេតុខ្លួនបានទៅលេងផ្ទះបងប្អូនរាប់ អានគ្នានៅក្នុងភូមិកើតហេតុ។ បន្ទាប់មកខ្លួនបានធ្វើ សកម្មភាពលួចយកដែកជន្ទល់ចំនួន០៩ដើម និងធុងបាស់មួយគ្រឿង ពីផ្ទះរបស់ជនរងគ្រោះពិតប្រាកដមែន ហើយខ្លួនចេះប្រើប្រាស់សារធាតុញៀនរយៈពេលជាង ០៤ឆ្នាំមកហើយ។ កន្លងមកខ្លួនធ្លាប់ជាប់ពន្ធនាគារព្រៃស រាជធានីភ្នំពេញ ០១លើក ពីបទ៖ អំពើលួច(កង់) រយៈពេល០១ឆ្នាំ។
ចំពោះករណីនេះកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី ៕
ដោយ៖ សុរិយា










