សេចក្តីបំភ្លឺព័ត៌មានចំពោះការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តពាក់ផ្លាកលេខរដ្ឋបត់ឆ្វេងលឿនបុកម៉ូតូ០១គ្រឿងបណ្តាលឲ្យរងបួសបាក់ជើង

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានសេចក្តីបំភ្លឺព័ត៌មានចំពោះការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តពាក់ផ្លាកលេខរដ្ឋបត់ឆ្វេងលឿនបុកម៉ូតូ០១គ្រឿងបណ្តាលឲ្យរងបួសបាក់ជើង ចំណែកអ្នកបើករថយន្តដើរចេញ ពីកន្លែងកើតហេតុ ហើយដើរចូលក្នុងបុរីបាត់ដោយទុករថយន្តចោលនៅកន្លែងកើតហេតុ
ស្ថិតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមបញ្ជាក់ជូនថា: នាយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្លូវឧកញ៉ា ម៉ុង ប្ញទ្ធី ភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តម៉ាក  MAZDA ពាក់ផ្លាកលេខរដ្ឋ១០  2-2376 និងម៉ូតូម៉ាក HONDA DREAM ពាក់ផ្លាកលេខ 1GG-3874 បណ្តាលឱ្យខាងភាគីម៉ូតូរងរបួស។

បន្ទាប់ពីកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានចុះដល់កន្លែងកើតហេតុ និងសួរនាំប្រជាពលរដ្ឋ រួមទាំងសន្តិសុខបុរី បានឱ្យដឹងថាភាគីទាំងពីរ បានសម្របសម្រួល ព្រមព្រៀងដោះស្រាយជាមួយគ្នានៅកន្លែងកើតហេតុ មុនពេលដែលសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ។

ចំពោះករណីនេះ បច្ចុប្បន្នមន្រ្តីជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បាននឹងកំពុងស្រាវជ្រាវ ជួប សាកសួរជាក់ស្តែងជាមួយភាគីទាំងពី ដើម្បីអនុវត្តតាមនីតិវិធីបន្តចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print