សមត្ថកិច្ចស្រុកត្រាំកក់ឃាត់ជនសង្ស័យ ២នាក់ ពាក់ ព័ន្ធករណីហិង្សា និងប៉ុនប៉ងរំលោភសេពសន្ថវៈលើស្ត្រី ២នាក់ នៅឃុំលាយបូរ

ចែករំលែក៖

ខេត្តតាកែវ៖ កម្លាំងសមត្ថកិច្ចនគរបាលរដ្ឋបាលឃុំលាយបូរ សហការជាមួយអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បាននិងកំពុងធ្វើការសាកសួរខ្លួនជនសង្ស័យចំនួន ២នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរ និងប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើស្ត្រីរងគ្រោះ ២នាក់ កាលពីរសៀលថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០២៦ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅមូលដ្ឋានបានឱ្យដឹងថា ហេតុការណ៍ខាងលើនេះបានកើតឡើងនៅចំណុច «ព្រៃលើ» ស្ថិតក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ជនរងគ្រោះទាំង ២នាក់ រួមមាន៖ អ្នកស្រី ព្រុំ សារិត និងអ្នកស្រី ព្រុំ ឈុន ដែលអ្នកទាំងពីរមានអាសយដ្ឋានរស់នៅក្នុងភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់។

ដោយឡែក ជនសង្ស័យទាំង ២នាក់ ដែលត្រូវបានសមត្ថកិច្ចហៅខ្លួនមកសួរនាំ និងចាត់វិធានការតាមនីតិវិធី មានឈ្មោះ ហេង វុទ្ធី (ហៅ ខ្មូរ) និងឈ្មោះ អោម នឿន។ ជនសង្ស័យទាំងពីរមានទីលំនៅក្នុងភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមប្រភពពីសាច់ញាតិ និងប្រជាពលរដ្ឋដែលបានចុះទៅជួយអន្តរាគមន៍ទាន់ពេលវេលាបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពប្រកបដោយភាពសាហាវឃោរឃៅ ដោយបានប្រើហិង្សា និងប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើស្ត្រីរងគ្រោះ ប៉ុន្តែត្រូវ បានអ្នកភូមិ និងសាច់ញាតិទៅដល់កន្លែងកើតហេតុទាន់ពេល។ បច្ចុប្បន្ន ស្ត្រីរងគ្រោះទាំងពីរត្រូវបានបញ្ជូនទៅពិនិត្យ និងព្យាបាលមុខរបួស នៅមន្ទីរពេទ្យ ព្រម ទាំងទទួលការពិនិត្យកោសល្យវិច័យពីគ្រូពេទ្យជំនាញ ដើម្បីយកលិខិតបញ្ជាក់របួសស្នាមទុករៀបចំសំណុំ រឿង។

តំណាងគ្រួសារជនរងគ្រោះសម្តែងការព្រួយបារម្ភ និងបានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរមាន សមត្ថកិច្ច និងស្ថាប័នតុលាការ មេត្តាចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ដោយមិនត្រូវឱ្យមានការសម្រុះសម្រួល ឬដោះលែងជនសង្ស័យឡើយ ព្រោះនេះជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលកំពុងប្រញាប់ប្រញាល់កសាងសំណុំរឿង និងប្រមូលភស្តុតាង ដើម្បីបញ្ជូនជនសង្ស័យទាំង ២នាក់ ទៅកាន់សាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់ព្រហ្មទណ្ឌជាធរមាន៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print