រថយន្ត BYD មួយគ្រឿងបើកបរក្នុងល្បឿនលឿនបានរេចង្កូតទៅបុកថ្មក្បាលស្ពានអាកាស៥មករាផ្លូវចុះក្រោមដី បណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តសេ៊រីទំនើបម៉ាក BYD ក្នុងល្បឿនលឿនជ្រុលទៅបុកថ្មក្បាលស្ពានអាកាស៥ មករា ផ្លូវចុះក្រោមដី បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវ២៨៩ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តសេ៊រីទំនើប១គ្រឿងម៉ាក BYD ពាក់ស្លាកលេខភ្នំពេញ2CO-3432 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តបានរេចង្កូតទៅបុកថ្មក្បាលស្ពានអាកាស ៥ មករាផ្លូវចុះក្រោមដី បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ គេមិនដឹងថាតើអ្នកបើកបររថយន្តរងរបួសធ្ងនឬក៏ស្រាលនោះទេ ព្រោះក្រោយកើតហេតុមិនឃើញអ្នកបើកបរនៅកន្លែងកើតហេតុឡើយ។

...

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្រោយកើតហេតុម្ចាស់រថយន្តបានចាកចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុកតែរថយន្តត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការវាស់វែងនិងស្ទូចរថយន្តយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print