កូនក្មេង២នាក់រងរបួសធ្ងន់ ដោយសារយកក្បាលគ្រាប់មិនទាន់ផ្ទុះមកដុំលេង នៅ ស្រុកកំរៀង

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ហេតុការណ៍​ឧប្បត្តិហេតុផ្ទុះក្បាលគ្រាប់ ៦០មីលីម៉ែត្រ នៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង បានបណ្តាលឱ្យក្មេង ២នាក់រងរបួស ដែលមានឈ្មោះ ១. ណាក់ នីត ភេទប្រុស អាយុ ១៤ឆ្នាំ ជាសិស្សសាលា រងរបួសដាច់ម្រាមដៃឆ្វេង និងស្តាំ។ ២. កុមារ ណាក់ ណី ភេទប្រុស អាយុ ៥ឆ្នាំ រងរបួសក្បាល។

ហេតុការណ៍ផ្ទុះ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ មូលហេតុ គឺដោយសារជនរងគ្រោះទាំងពីរនាក់ បានយកក្បាលគ្រាប់នោះមកដំលេងនៅក្បែរចង្ក្រានបាយ។

...

អាជ្ញាធរមីនសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅពេលប្រទះឃើញមីន គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ កែច្នៃ គប់ ដុំ ឫចល័តទៅទីណាមួយ គ្រាប់ទាំងនោះនឹងធ្វើឱ្យរបួស ពិការ ស្លាប់ គ្រប់ពេលនិងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល តាមរយ:លេខទូរសព្ទ 012 800 473, 011 38 39 37, 012 808 630, 066 612 613, 063 96 34 9៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print