កូនជាងផ្ទះម្នាក់យកឌុយដោតសាកទូរស័ព្ទបណ្ដាលឱ្យឆក់ ហើយស្លាប់ក្រោយបញ្ជូនទៅដល់មណ្ឌលសុខភាព

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសជាកូនជាងធ្វើផ្ទះម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មណ្ឌលសុខភាព ក្រោយពីរូបគេដោតឌុយសាកទូរស័ព្ទកាលពីវេលាម៉ោង១៣និង៤០ នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចក្រុមទី ១២ ភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូតខេត្តបាត់ដំបង។

 

ជនរងគ្រោះមានឈ្មោះ ហៀត ហៀង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរជាងធ្វើផ្ទះ ស្នាក់នៅបណ្ដោះអាសន្ននៅភូមិអូរាំងខេន ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។ ជនរងគ្រោះបានដោតឌុយដើម្បីសាកទូរស័ព្ទក៏បណ្ដាលឆក់ ហើយភ្លាមនោះមេជាងបានដឹកបញ្ជូនទៅដល់មណ្ឌលសុខភាពតែជាអកុសលជនរងគ្រោះក៏បានស្លាប់បាត់បង់ជីវិតតែម្តង។

 

បច្ចុប្បន្នសាកសព ជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print