កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ និងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនអនាថា (សតិមិនល្អ )កាក់រថយន្តប្រជាពលរដ្ឋនៅចំណុចមុខផ្សាររាត្រី

ចែករំលែក៖

ភ្នំពេញ៖ ជនអនាថា (សតិមិនល្អ )ដែលកាក់រថយន្តប្រជាពលរដ្ឋនៅចំណុចមុខផ្សាររាត្រី ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ និងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួន។

សមត្ថកិច្ចនគរបាលខណ្ឌដូនពេញបានឲ្យដឹងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០៨:៣០នាទី នេះថា ៖ មានជនអនាថា (សតិមិនល្អ) បានកាក់រថយន្ដ នៅចំណុចមុខផ្សាររាត្រី សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ក្រោយពីហេតុការណ៍កើតឡើង កម្លាំងផ្នែកជំនាញខណ្ឌ និងប៉ុស្ដិ៍ បានសហការណ៍ជាមួយកម្លាំងគណៈបញ្ជាឯកភាពខណ្ឌ ចុះទៅដល់ទីតាំងកន្លែងកើតហេតុ ធ្វើការចាប់ឃាត់បញ្ជូនជនអនាថាខាងលើមកប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ។

...

បន្ទាប់មក សមត្ថកិច្ចក៏បានអញ្ជើញម្ចាស់រថយន្ដមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលវត្តភ្នំ ខណៈនោះម្ចាស់រថយន្ត ពិនិត្យឃើញជនខាងលើពិតជា (មនុស្សមានសន្តិមិនល្អ) បានសំណូមពរឲ្យសមត្ថកិច្ច ធ្វើការអប់រំ និងបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីចាត់ចែងតាមនីតិវិធី៕ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print